ប្រិយមិត្តមួយចំនួន ប្រហែលជាបាន ស្គាល់រួចទៅហើយ នូវតារាសម្តែង ស្រីដែលកំពុង មានភាពល្បីល្បាញ និងមានភាពស្រស់ ស្អាតខ្លាំង នៅឯប្រទេសកូរ៉េ ដែលឈ្មោះថា Park Shin Hye។

យ៉ាងណាមិញ យោងតាមប្រភព ពត៌មាន allkpop បានឲ្យដឹងថា Park Shin Hye បានបង្ហាញនូវ រូបថតកាតាឡុក នៃអាល់ប៉ុម សំលៀកបំពាក់ របស់ម៉ាក Jambangee កាលពីម្សិលមិញនេះ។ ដោយនាងបង្ហាញ ជាមួយនិងឈុត សំលៀកបំពាក់ បែបអាវធំចងចង្កេះ ជាមួយនិងខោខូវប៊ូយ ពណ៌ដែលមើល ទៅមានសភាពសិចស៊ី រួមទាំងធ្វើឲ្យប្រិយមិត្ត បានច្រៀងបទចម្រៀង Hey~ sexy lady!” គាំទ្រនាងយ៉ាងខ្លាំង ថែមទៀតផង។ ដោយការថតនូវ អាល់ប៉ុមរូបថត សំលៀកបំពាក់ម៉ាក Jambangee បានធ្វើឲ្យតារា សម្តែងស្រីដ៏ស្រស់ស្អាត Park Shin Hye កាន់តែមានភាព ល្បីល្បាញនិង ធ្វើឲ្យទស្សនិកជន ជាច្រើនកាន់តែ គាំទ្រនាងផងដែរ។ រឹតតែពិសេស ជាងនេះការថត របស់តារាស្រី រូបនេះពិតជាមានភាព ស្រស់ស្អាតនិង មានភាពសិចស៊ី ដូចតារាម៉ូដែល អាជីពថែមទៀតផង។

ចង់ដឹងថាការបង្ហាញ នូវរូបថតរបស់ Park Shin Hye នៃកាតាឡុក អាល់ប៉ុម សំលៀកបំពាក់  របស់ម៉ាក Jambangee មានស្រស់ស្អាត និងសិចស៊ី យ៉ាងណានោះ?

សូមប្រិយមិត្តមើលរូបភាពទាំងអស់គ្នា៖





កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]