ក្រោយពីរង់ចាំជាច្រើនខែ ពេលនេះ សុវត្ថិ មុន្នីនាគ ទទួលកាដូសំណព្វចិត្ត រថយន្តរបស់ខ្លួនហើយ

//s5.kh1.co/d3/d31bf84a12811b1a948f8c11eec8082647f268e4.jpg
តារា & កម្សាន្ដ

 ១៦-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថាមានប្រិយជាច្រើនស្គាល់ ពីតារាចម្រៀងប្រុសវ័យក្មេងដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ព្រមទាំងជាកូនទីពីររបស់កំពូលតារាចម្រៀងប្រុសលោក ព្រាប សុវត្ថិ នោះគឺ សុវត្ថិ មុន្នីនាគ ទទួលបានការគាំទ្រខ្លាំង មិនចាញ់តារាចម្រៀងរៀមច្បងនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះផងដែរ ដោយមានការគាំទ្រខ្លាំងពីស្រទាប់មិត្តៗយុវវ័យខ្លាំងនោះ តារាចម្រៀងវ័យក្មេងរូបនេះធ្លាប់ចេញទៅសម្ដែងនៅខាងក្រៅប្រទេស ជាញឹកញាប់ផងដែរ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ ត្រូវជាថ្ងៃសែនក្បាលទឹក សុវត្ថិ មុន្នីនាគ ក៏បានបង្ហោះរូបភាពជាច្រើនពីរថយន្តស៊េរីទំនើបរបស់ខ្លួន ដែលបានបង្ហាញកាលពីប៉ុន្មានខែមុន ស្របពេលខ្លួន កំពុងសម្ដែងនៅលើទឹកដីប្រទេស អាមេរិក ធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

ដោយរថយន្តនោះផងដែរ មានឈ្មោះថា«Dodge SRT Challenger»ដែលជារថយន្តមានល្បឿនលឿននិងកម្លាំងខ្លាំង ថែមទាំងមានរូបរាងមើលទៅទាក់ទាញ រីឯតម្លៃវិញក៏មិនធម្មតាដែរ។
គួរឲ្យដឹងថាផងដែរ រថយន្តសំណព្វចិត្តរបស់ សុវត្ថិ មុន្នីនាគ មួយគ្រឿងនេះបានធ្វើការបញ្ជាទិញតាំងពីបួនខែមុន ពោលគឺចាប់ពីខែ មេសាមកម្ល៉េះ៕

តោះកុំឲ្យចាំយូរ ទៅទស្សនារូបភាពទាំងអស់គ្នា៖

សុវត្ថិ មុន្នីនាគ 
សុវត្ថិ មុន្នីនាគ 
សុវត្ថិ មុន្នីនាគ និងព្រាប សុវត្ថិ  
សុវត្ថិ មុន្នីនាគ និងព្រាប សុវត្ថិ  
សុវត្ថិ មុន្នីនាគ 
សុវត្ថិ មុន្នីនាគ 
រថយន្តរបស់ មុន្នីនាគ និងលោក ព្រាប សុវត្ថិ  
រថយន្តរបស់ មុន្នីនាគ និងលោក ព្រាប សុវត្ថិ  
រថយន្តរបស់ មុន្នីនាគ 
រថយន្តរបស់ មុន្នីនាគ 
រថយន្តរបស់ មុន្នីនាគ 
រថយន្តរបស់ មុន្នីនាគ 
រថយន្តរបស់ មុន្នីនាគ 
រថយន្តរបស់ មុន្នីនាគ 
សុវត្ថិ មុនីនាគព្រាប សុវត្ថិ
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T