ទម្រាំបានក្លាយជាតួឯកស្រីប៉ុស្តិ៍លេខ៣ Kimmy ធ្លាប់ត្រូវគេបដិសេធ ព្រោះតែរាងមិនស្អាត!

//s4.kh1.co/07/07788196b37865a1f8d61d0f3de7c4de49164df8.jpg
តារា & កម្សាន្ដ

 ១៥-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ តារាស្រីកូនកាត់ថៃ-អាល្លឺម៉ង់ Kimmy Kimberly តួឯកស្រីប្រចាំទូរទស្សន៍ប៉ុស្តិ៍​លេខ៣ ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់ ព្រោះនាងជាតារាស្រីមួយរូបដែលទទួលបានប្រជាប្រិយភាពខ្លាំង និងមានអ្នកគាំទ្រជាច្រើនទាំងក្នុង និងក្រៅប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែទម្រាំបានមកដល់ចំណុចនេះ មិនមែនជារឿងងាយស្រួលនោះទេ  Kimmyធ្លាប់ឆ្លងឧបសគ្គ ហើយថែមទាំងធ្លាប់បាត់បង់ភាពជឿជាក់លើខ្លួនឯងទៀតផង ព្រោះជំហានដំបូងរបស់នាងនៅក្នុងវិស័យសិល្បៈ ដែលត្រូវបានមកសាកល្បងការសម្តែងឲ្យខាងទូរទស្សន៍លេខ៣មើល ត្រូវបានគេបដិសេធ និងដេញនាងត្រឡប់ទៅផ្ទះវិញ។

ជាក់ស្តែងKimmy បានបើកចិត្តនិយាយពីរឿងទាំងអស់នេះ ក្នុងកម្មវិធីទូរទស្សន៍មួយ។ ដោយនាងបានរៀបរាប់លម្អិតថា៖

« ដំបូងគាត់ឲ្យខ្ញុំត្រលប់ទៅផ្ទះវិញ ព្រោះតែខ្ញុំមានរូបរាងធាត់មិនស្អាត ប៉ុន្តែក្រោយមកខ្ញុំក៏បានត្រឡប់មកប៉ុស្តិ៍ម្តងទៀត ហើយក៏បានចុះកុងត្រាតែម្តង»

យ៉ាងណាមិញ នៅពេលដែលKimmy ចូលសិល្បៈដំបូងៗ មានមហាជនជាច្រើនបានរិះគន់ពីរូបរាងរបស់នាងពិតមែន។ ប៉ុន្តែបើប្រៀបធៀបជាមួយពេលនេះវិញ ឃើញថាមានភាពខុសប្លែកគ្នាទាំងស្រុង និងលែងមានអ្នករិះគន់ទៀតហើយ គឺមានតែអ្នកសរសើរពីរូបរាងនាងមិនដាច់ពីមាត់៕

សូមទស្សនារូបភាពខាងក្រោម៖

Kimmy Kimberly ពេលបច្ចុប្បន្ន
Kimmy Kimberly ពេលបច្ចុប្បន្ន
Kimmy Kimberly ពេលបច្ចុប្បន្ន
Kimmy Kimberly ពេលបច្ចុប្បន្ន
Kimmy Kimberly ពេលបច្ចុប្បន្ន
Kimmy Kimberly ពេលបច្ចុប្បន្ន
Kimmy Kimberly ពេលបច្ចុប្បន្ន
Kimmy Kimberly ពេលបច្ចុប្បន្ន
Kimmy Kimberly ពេលបច្ចុប្បន្ន
Kimmy Kimberly ពេលបច្ចុប្បន្ន
Kimmy Kimberly ពេលបច្ចុប្បន្ន
Kimmy Kimberly ពេលបច្ចុប្បន្ន
Kimmy Kimberly ពីមុន
Kimmy Kimberly ពីមុន
Kimmy Kimberly ពីមុន
Kimmy Kimberly ពីមុន
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T