ថៃ៖ ជាទូទៅពាក្យថាមុខស្រទន់មានមន្តស្នេហ៍ ភាគច្រើនគេប្រើសម្រាប់និយាយសរសើរទៅកាន់មនុស្សស្រី ដែលមានទម្រង់មុខស្រស់ស្អាត ស្នាមញញឹមទាក់ទាញគួរឲ្យស្រលាញ់។
ទៀតសោត ពាក្យនេះកម្រឮគេប្រើទៅលើមនុស្សប្រុសណាស់ ប៉ុន្តែចម្លែកអីតារាប្រុសប៉ុន្មានរូបនេះត្រូវបានអ្នកគាំទ្រនាំគ្នាដាក់ងារឲ្យពួកគេថា ជាតារាប្រុសមុខស្រទន់ទៅវិញ។
ចង់ដឹងថាតារាប្រុសទាំងនោះមានអ្នកណាខ្លះ តោះ! ទៅទស្សនាទាំងអស់គ្នា៖
១. James Jirayu
តារាសម្តែងប្រុសញញឹមស្រស់រូបនេះ ធ្វើឲ្យអ្នកគាំទ្រលង់ស្រលាញ់គ្រប់គ្នា ដោយសារតែរូបរាងសង្ហា និងមុខដ៏មានមន្តស្នេហ៍របស់លោក។ ជាក់ស្តែង ដោយមានដុងសិល្បៈ អមដោយរូបសម្បត្តិដ៏ល្អឥតខ្ចោះ បានធ្វើឲ្យ James ទទួលបានការគាំទ្រខ្លាំងតាំងពីចូលប្រឡូកនៅក្នុងវិស័យដំបូង និងរហូតមកដល់សព្វថ្ងៃនេះ។


២. Mike Pirath
តារាសម្តែងប្រុសសាច់ដុំធំៗរូបនេះ បច្ចុប្បន្នកំពុងតែទទួលបានប្រជាប្រិយខ្លាំងនៅក្នុងប្រទេសចិន ដោយលោកមានឱកាសបានទៅសម្តែងជារឿងច្រើននៅទីនោះ។ ពិសេសជាងនេះទៅទៀតនោះ លោកថែមទាំងបានចូលរូមសម្តែងនៅក្នុងរឿងហូលីវូតទៀតផង។ បើនិយាយពីសម្រស់របស់លោកវិញ Mike ត្រូវបានអ្នកគាំទ្រចាត់ទុកថា ជាតារាប្រុសដែលមានមុខស្រទន់ និងមានមន្តស្នេហ៍។


៣. Porshe Saran
សម្រាប់តួឯកប្រុសប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧រូបនេះវិញ បានឆក់យកបេះដូងអ្នកគាំទ្រនារីជាច្រើន តាមរយៈរូបរាងដ៏ស្រស់សង្ហា ជាពិសេសស្នាមញញឹមដ៏ស្រស់ស្រាយរបស់លោកតែម្តង។


៤. Kacha Nontanun
តារាចម្រៀងប្រុសវ័យ២៩ឆ្នាំរូបនេះ ត្រូវបានអ្នកគាំទ្រមួយចំនួនធំនិយាយថា លោកមុខស្រទន់ ស្ទើរតែដូចមនុស្សស្រី បូករួមជាមួយចរិតលេងសើចច្រើន ធ្វើឲ្យហ្វេនៗស្រលាញ់ និងចូលចិត្តលោកគ្រប់ៗគ្នា។


៥. In Sarin
ទោះបីជាតារាចំណូលថ្មីក៏ពិតមែន ប៉ុន្តែ In Sarin ទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រយុវវ័យ ព្រោះតែលោកមានទេពកោសល្យដ៏សម្បូរបែបក្នុងវិស័យសិល្បៈ និងមានរូបសម្បត្តិស្រស់សង្ហាគួរឲ្យស្រលាញ់៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]