ក្រោយផ្ទុះរឿងអាស្រូវស្នេហា Jihyo ក្លាហានបង្ហាញខ្លួនចំពោះមុខមហាជនជាថ្មី ប៉ុន្តែទឹកមុខ....!

//s5.kh1.co/7a/7adfa8900f27a5e93ed6651c67cbe01c2c15978f.jpg
តារា & កម្សាន្ដ

 ១៤-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ទីបំផុត តារាចម្រៀងស្រី Jihyo មេក្រុមចម្រៀង Twice បានបង្ហញមុខជាសាធារណៈជាថ្មីហើយ ក្រោយផ្ទុះព័ត៌មានស្នេហាជាមួយនឹងតារាចម្រៀងទោលប្រុសរូបសង្ហា Kang Daniel អតីតសមាជិកក្រុម Wanna One ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ នាពេលថ្មីៗនេះ Jihyo ជាមួយនឹងសមាជិកក្រុម២រូបទៀតរបស់ក្រុម Twice គឺ Tyuzu និង Nayeon ត្រូវបានគេអញ្ចើញជាកិត្តិយស ចូលរួមនៅក្នុងកម្មវិធីបើកសម្ភោធ គ្រឿងសម្អាងម៉ាក Estee Lauder Global នៅឯសណ្ឋាគារ Shilla។

យ៉ាងណាមិញ តារាស្រីទាំង៣ដួង បានជ្រើសរើសស្លៀកនូវសម្លៀកបំពាក់ស្រដៀងៗគ្នា ស័ក្តិសមឥតខ្ចោះជាមួយនឹងកម្មវិធី ជាពិសេស គឺពណ៌នៃរ៉ូបនីមួយៗរបស់ពួកគេ សុទ្ធសឹងតែជួយលើកសម្រស់ ឲ្យកាន់តែមានភាពស្រស់ស្អាត ទាក់ទាញជាងមុនទ្វេដងថែមទៀតផង។

Jihyo, Tyuzu និង Nayeon ចូលរួមកម្មវិធីសម្ភោធគ្រឿងសម្អាងថ្មី
Jihyo, Tyuzu និង Nayeon ចូលរួមកម្មវិធីសម្ភោធគ្រឿងសម្អាងថ្មី

ដោយឡែក ទោះជាយ៉ាងណា ការបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងរបស់ Jihyo ក្រោយបែកធ្លាយព័ត៌មានស្នេហានេះ ក៏បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាពិសេស ទៅលើរូបនាងតែម្តង។

ជាក់ស្តែង ក្នុងនោះគេសង្កេតឃើញថា Jihyo នាងនៅតែមានសម្រស់ស្រស់ស្អាត នៅក្នុងរាត្រីបើកសម្ពោធគ្រឿងសម្អាងមួយនេះ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺទឹកមុខរបស់នាងក៏ដូចជាស្នាមញញឹមដែលនាងបានញញឹមនៅចំពោះទស្សនិកជននោះ មើលទៅហាក់បីដូចជាស្ងួតមិនសូវស្រស់ស្រាយ ដូចជាកំពុងតែលាក់បង្កប់នូវភាពក្រៀមក្រំ មិនដូចជាស្នាមញញឹមពីមុនៗរបស់នាងឡើយ។

ប៉ុន្តែមិនថាយ៉ាងណា អ្នកគាំទ្រសង្ឃឹមថា Jihyo នឹងអាចមានស្នាមញញឹមស្រស់ស្អាតជាថ្មីម្តងទៀត និងជាពិសេសថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អផងដែរ។ ពីព្រោះមួយរយៈពេលថ្មីៗចុងក្រោយនេះ បានលេចឮដំណឹងថា ក្រុម Twice កំពុងតែរៀបចំត្រៀមចេញអាល់ប៊ុម Comeback ថ្មីថែមទៀតផង៕

  Jihyo បង្ហាញខ្លួនជាសាធារណៈជាថ្មី
  Jihyo បង្ហាញខ្លួនជាសាធារណៈជាថ្មី
  Jihyo បង្ហាញខ្លួនជាសាធារណៈជាថ្មី
  Jihyo បង្ហាញខ្លួនជាសាធារណៈជាថ្មី
  Jihyo បង្ហាញខ្លួនជាសាធារណៈជាថ្មី
  Jihyo បង្ហាញខ្លួនជាសាធារណៈជាថ្មី
  Jihyo បង្ហាញខ្លួនជាសាធារណៈជាថ្មី
  Jihyo បង្ហាញខ្លួនជាសាធារណៈជាថ្មី
វ
  Jihyo បង្ហាញខ្លួនជាសាធារណៈជាថ្មី
  Jihyo បង្ហាញខ្លួនជាសាធារណៈជាថ្មី
  Jihyo បង្ហាញខ្លួនជាសាធារណៈជាថ្មី
  Jihyo បង្ហាញខ្លួនជាសាធារណៈជាថ្មី
  Jihyo បង្ហាញខ្លួនជាសាធារណៈជាថ្មី
  Jihyo បង្ហាញខ្លួនជាសាធារណៈជាថ្មី
  Jihyo បង្ហាញខ្លួនជាសាធារណៈជាថ្មី
  Jihyo បង្ហាញខ្លួនជាសាធារណៈជាថ្មី
  Jihyo បង្ហាញខ្លួនជាសាធារណៈជាថ្មី
  Jihyo បង្ហាញខ្លួនជាសាធារណៈជាថ្មី
  Jihyo បង្ហាញខ្លួនជាសាធារណៈជាថ្មី
  Jihyo បង្ហាញខ្លួនជាសាធារណៈជាថ្មី
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T