អតីតសមាជិកក្រុម EXO-Tao ត្រូវបានគេប្រទះឃើញ កៀក​កើយ​នឹង​នារីម្នាក់ ​យ៉ាង​ស្និទ្ធស្នាល!

//s4.kh1.co/36/365435ac46ee540250c69ae052c6776674fab413.jpg
តារា & កម្សាន្ដ

 ១៤-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ចិន៖ កាល​ពី​ពេល​ថ្មី​ៗ​នេះ អតីត​សមាជិក​ក្រុម​ EXO- Huang Zi Tao បាន​លេចឮ​ពាក្យ​ចចាម​អារ៉ាម​រឿង​រ៉ាវ​ស្នេហាជា​មួយ​នឹងនារី​​ម្នាក់ ដែល​ពួក​គេ​បាន​បង្ហាញ​សកម្ម​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា​ខ្លាំង រហូតធ្វើ​ឲ្យ​មហា​ជនទូទៅ​​គិត​ថា ​ពួក​គេ​ទាំង​ពីរកំពុង​តែ​លួច​លាក់​មាន​ស្នេហា​នឹងគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោង​តា​មសារព័ត៌មានរបស់​ចិន​មួយ បាន​លើក​ឡើង​ថា Tao មើល​ទៅ​គឺ​​ពិត​ជា​រីក​រាយ​ ក្នុង​ការ​ណាត់​ជួប​ជា​មួយ​មិត្ត​ស្រីរបស់​គេ​ខ្លាំង​ណាស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ខាង​សារ​ព័ត៌​មាន​របស់​ចិន​មួយ​នោះ ​ក៏​បាន​បញ្ចេញ​នូវរូប​ដែល​ពួក​គេ​ទាំង​ពីរ​កំពុង​តែអង្គុយ ​នៅ​ក្នុង​ហាង​មួយ​កន្លែង​ ហើយ​ពួកគេ​ថែម​ទាំង​បានដើរកាន់​ដៃ​គ្នានៅ​តាម​ដង​ផ្លូវ រួម​ទាំង​បញ្ចុក​បង្អែម​គ្នា​ថែម​ទៀត​ផង។

តាម​ការ​អះអាង បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​មិត្ត​ស្រី​របស់​ Tao គឺ​ជា​ជន​ជាតិកូរ៉េ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​អ្នក​នាង​ គីម។ នាង​បាន​ចូល​រួម​ក្នុងការ​ប្រគំ​តន្រ្តី​របស់ ​Tao នៅ​ទី​ក្រុង​សៀង​ហៃ កាល​ពី​ខែ​មិថុនា កន្លង​ទៅ ហើយ​បន្ទាប់​មក​ពួក​គេ​ក៏​បាន​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ ទៅ​កាន់​ប្រទេ​សជប៉ុន​ថែមទៀតផងដែរ។

តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ​ក៏​មិន​ទាន់​មាន​ការ​ចេញ​មុខ ​បញ្ជាក់​ពី​ខាង​សាមី​ខ្លួន​ទាំង​សង​ខាង​ថា​ ទំនាក់​ទំនង​របស់​ពួក​គេ​ជាការ​​ពិត​ ឬ​យ៉ាង​ណា​នោះ​ឡើយ៕

Huang Zi Tao
Huang Zi Tao
Huang Zi Tao
Huang Zi Tao
Huang Zi Tao
Huang Zi Tao
Huang Zi Tao
Huang Zi Tao
Tao ជាមួយ​មនុស្ស​ស្រី​ម្នាក់​កំពុង​អង្គុយ​ក្នុង​ហាង​មួយ​កន្លែង
Tao ជាមួយ​មនុស្ស​ស្រី​ម្នាក់​កំពុង​អង្គុយ​ក្នុង​ហាង​មួយ​កន្លែង
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T