បទថ្មីរបស់​ P-Sand X Brothers ដែលមានការចូលរួមសម្តែងពីតារាវ័យ​ ៦៥ ឆ្នាំ លោក ចៅ ចាន់ណារី ពេលនេះចេញ MV ហើយ! (មានវីដេអូ)

//s4.kh1.co/94/948a318aa30aaef81ef300a91036f524944a7126.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីម្សិលមិញ នៅ​លើ Facebook ផ្លូវការរបស់លោក P-Sand​ គឺ​ P-Sand X Brothers ​បានបង្ហោះនូវបទថ្មីរបស់ខ្លួន ដែលមានចំណងជើងថា​ «​ព្រាត់» ដែលជាបទចម្រៀងមនោសញ្ចេតនា​បង្កប់អត្ថន័យចាក់ដោត ​បង្ហាញពីការចងចាំរបស់បុរសម្នាក់ចំពោះនារីដែលខ្លួនស្រលាញ់ ហើយបានចាកចេញទៅកាន់ទីដ៏សែនឆ្ងាយ​​ ជាមួយ​ MV ដែលពោរពេញដោយអត្ថន័យ​បង្កប់សារដ៏សំខាន់មួយ​នោះគឺ «ការមិនបោះបង់ខ្លួនឯង» និងចូលរួមសម្តែងដោយតារាភាពយន្តដ៏ល្បីនាកំឡុងទសវត្សរ៍ទី ៨០-៩០​​ គឺលោក ចៅ ចាន់ណារី

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
MV បទ «​ព្រាត់»
MV បទ «​ព្រាត់»

បទ «ព្រាត់» គឺជាបទទី១ នៃវ៉ុលចម្រៀង ប្រូខិនបោនដារី (Broken boundary) ​របស់ P-Sand X Brothers ​ដែលក្រុមទាំងមូលបានសម្រិតសម្រាំងយ៉ាងពិសេស ទាំង​ទំនុកភ្លេង ទំនុកច្រៀង ក៏ដូចជា MV ដោយឡែកអ្នកគាំទ្រក៏កំពុងអ៊ុតមើលដែរថា បទនេះអាចបំបែក​កំណត់ត្រារបស់​ P-Sand​ ចំពោះបទ «ទេវតា» បានដែរ ឬទេ?​

គួររំលឹកផងដែរថា បទចម្រៀងនេះក៏នឹងត្រូវដាក់បញ្ចូលនៅក្នុង​ PLENG by SMART កម្មវិធីដែលជា App ផ្តល់ជូនសេវាស្តាប់ចម្រៀងខ្មែរ និងបរទេសដោយសេរីឥតគិតថ្លៃ ថែមទាំងជួយដល់សិល្បករ ដែលមានឈ្មោះក្នុង App ទទួលបានកម្មសិទ្ធិបញ្ញា និងទទួលបានកម្រៃតាមរយៈការចុចស្តាប់ពីអ្នកគាំទ្រផងដែរ៕ 

តោះមកទស្សនា MV បទ«ព្រាត់» ដូចខាងក្រោមនេះទាំងអស់គ្នា៖ 

 MV បទ «ព្រាត់»
 MV បទ «ព្រាត់»
 MV បទ «ព្រាត់»
 MV បទ «ព្រាត់»
 MV បទ «ព្រាត់»
 MV បទ «ព្រាត់»
 MV បទ «ព្រាត់»
 MV បទ «ព្រាត់»
 MV បទ «ព្រាត់»
 MV បទ «ព្រាត់»
 MV បទ «ព្រាត់»
 MV បទ «ព្រាត់»
 MV បទ «ព្រាត់»
 MV បទ «ព្រាត់»
តារាចម្រៀងលោក P-Sand 
តារាចម្រៀងលោក P-Sand 
ចៅ​ ចាន់ណារី
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T