សង្ហាហើយចិត្តល្អទៀត! ទោះរវល់បែបណា ប្រុសខួច ឆ្លៀតធ្វើរឿងប្រពៃ ដល់ក្មេងកំព្រា

//s4.kh1.co/0e/0e532ef22cf20d9eb63f45697828314a23dc6725.jpg
តារា & កម្សាន្ដ

 ១២-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

បន្ទាយមានជ័យ៖ ប្រុសខួច ដែលជាតារាសម្ដែងប្រុស ទើបតែប្រឡូកក្នុង វិស័យសិល្បៈក៏ពិតមែន តែប្រជាប្រិយភាពរបស់លោក ហាក់ដូចជាមានសន្ទុះគាំទ្រ កើនឡើងជាលំដាប់ ជាពិសេស តែងតែលេចមុខ ក្នុងខ្សែភាពយន្តល្បីៗ ជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងទៀត ប្រុសខួច បានឆាបយកបេះដូងពី ហ្វេនៗនារីបាន មិនចេះតិចនាក់នោះទេ ដោយសារតែ មុខមាត់ថ្ពាល់ខួច មានមន្តស្នេហ៍ និងរូបរាងដ៏ខ្ពស់សង្ហារ ថែមទៀតផង។ ក្រៅពីរូបសម្បតិ្តដ៏លេចធ្លោ និងគួរឲ្យចាប់អារម្មណ៍បែបនេះហើយ ប្រុសខួច ជាតារាមួយរូប ដែលមានទឹកចិត្តប្រពៃថ្លៃថ្លា ធ្វើរឿងគួរឲ្យសរសើរមួយទៅដល់ ក្មេងៗប្រចាំមណ្ឌលកំព្រាមួយកន្លែង។

ក្នុងនោះដែរ រូបគេ បានស្កាត់រហូតដល់ ខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងធ្វើអាហារមានដូចជានំបឺហ្ក័រ និងភ្លៅមាន់បំពង ឲ្យក្មេងៗកំព្រាទាំងនោះ ដោយផ្ទាល់ដៃតែម្ដង។ ដោយឡែក បើនិយាយពីក្មេងៗទាំងនោះវិញ មើលទៅប្រកដដោយ ទឹកមុខសប្បាយរីករាយគ្រប់គ្នា ដែលបានញ៉ាំរបស់ឆ្ងាញ់ ធ្វើឡើងដោយប្រុសស្អាតបែបនេះ។

គួរបញ្ជក់ថា ប្រុសខួច ក៏ធ្លាប់ជាអតីតក្មេង ដែលរស់នៅក្នុងមណ្ឌលកំព្រា នេះពីមុនមកដែរ ជាហេតុដែលធ្វើឲ្យរូបគេយល់ពី ជីវិតរបស់ក្មេងៗទាំងនោះ និងមិនភ្លេចកន្លែងចាស់នោះទេ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ប្រុសខួច
ប្រុសខួច
ប្រុសខួច
ប្រុសខួច
ប្រុសខួច ជាមួយក្មេងៗនៅមណ្ឌលកំព្រា
ប្រុសខួច ជាមួយក្មេងៗនៅមណ្ឌលកំព្រា
ប្រុសខួច 
ប្រុសខួច 
ប្រុសខួច ជាមួយក្មេងៗនៅមណ្ឌលកំព្រា
ប្រុសខួច ជាមួយក្មេងៗនៅមណ្ឌលកំព្រា
ប្រុសខួច ជាមួយក្មេងៗនៅមណ្ឌលកំព្រា
ប្រុសខួច ជាមួយក្មេងៗនៅមណ្ឌលកំព្រា
ប្រុសខួច ជាមួយក្មេងៗនៅមណ្ឌលកំព្រា
ប្រុសខួច ជាមួយក្មេងៗនៅមណ្ឌលកំព្រា
ប្រុសខួច ជាមួយក្មេងៗនៅមណ្ឌលកំព្រា
ប្រុសខួច ជាមួយក្មេងៗនៅមណ្ឌលកំព្រា
ប្រុសខួច ជាមួយក្មេងៗនៅមណ្ឌលកំព្រា
ប្រុសខួច ជាមួយក្មេងៗនៅមណ្ឌលកំព្រា
ប្រុស ខួច
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T