សមនឹងតម្លៃខ្លួនដែរអត់? Ronaldo ទីពីរ Joao Felix ស៊ុត 2គ្រាប់រកជ័យជម្នះឲ្យ At.Madrid ទល់នឹងក្រុម Ronaldo (មានវីដេអូ)

//s5.kh1.co/a6/a603c8a183962fc286e772669646007933e58d10.jpg
កីទ្បា

 ១១-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ស៊ុយអែត៖ ក្លិបបាលទាត់ Atletico Madrid បានបង្ហាញទម្រង់លេងបានយ៉ាងល្អ ដោយបានយកឈ្នះសេះបង្កង់ Juventus ដោយលទ្ធផល ២-១ ក្នុងពានរង្វាន់ International Champions Cup ក្នុងប្រទេសស៊ុយអែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកួតនេះប្រៀបបានជាការប្រកួតសមជើងសម្រាប់ At. Madrid ដើម្បីការប្រកួតបើកក្របខណ្ឌ La Liga ដែលក្លិបមានមូលដ្ឋាននៅទីក្រុង Madrid មួយនេះនឹងត្រូវប្រកួតជាមួយក្លិប Getafe នៅសប្ដាហ៍ក្រោយ។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
Cristiano Ronaldo ក្នុងការប្រកួតនោះ
Cristiano Ronaldo ក្នុងការប្រកួតនោះ

ជាមួយគ្នានេះ ខ្សែប្រយុទ្ធវ័យក្មេងជម្រើសជាតិព័រទុយហ្គាល់ Joao Felix ដែលគេហៅថា Ronaldo ទីពីរនោះ មិនបានធ្វើឲ្យ At.Madrid សោកស្ដាយក្នុងការចំណាយប្រាក់ ១២៦លានអឺរ៉ូ ដើម្បីទិញយករូបគេនោះទេ ដោយគេអាចរកគ្រាប់បាល់បាន ២គ្រាប់ ក្នុងការប្រកួតម្សិលមិញដែលបានជួយឲ្យ At.Madrid យកឈ្នះ Juventus ក្នុងលទ្ធផល ២-១៕

Joao Felix ក្នុងការប្រកួតនោះ
Joao Felix ក្នុងការប្រកួតនោះ

ចង់ឃើញថា Joao Felix ធ្វើល្អបានកម្រិតណាក្នុងការប្រកួតម្សិលមិញ សូមទស្សនាវីដេអូ Highlight នៃការប្រកួតនៅខាងក្រោម៖

ប្រភព៖ GOAL

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T