នោះ!! ក្លិបយក្សមួយនៅអ៊ីតាលី ចែចូវ Alexis Sanchez ពី Man UTD

//s5.kh1.co/77/7777dc83fb0bd2e00940e6aca342b48799b04c02.jpg
កីទ្បា

 ១១-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អ៊ីតាលី៖ ក្លិបដែលកំពុងប្រកបអាជីពនៅក្របខណ្ឌ Serie A ត្រូវបានរាយការណ៍មកថាកំពុងតែទាក់ទងជាមួយក្លិបបិសាចក្រហម Manchester United ជុំវិញការចង់ចែចូវខ្សែប្រយុទ្ធ Alexis Sanchez ក្រោមលក្ខខណ្ឌខ្ចីជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Alexis Sanchez
កីឡាករ Alexis Sanchez

ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំបានត្រឡប់ចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុម Man UTD វិញកាលពីសប្ដាហ៍មុនក្រោយបញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិឈីលី ក្នុងព្រឹត្តិការណ៍ Copa America 2019។

Sanchez ក្នុងព្រឹត្តិការណ៍ Copa America 2019
Sanchez ក្នុងព្រឹត្តិការណ៍ Copa America 2019

Sanchez មិនសូវបានបង្ហាញខ្លួនក្នុងជម្រើសដំបូងរបស់ Man UTD នោះទេតាំងពីគេបានមកដល់កីឡដ្ឋាន Old Trafford កាលពីខែមករា ឆ្នាំ២០១៨ ដោយអាចរកគ្រាប់បាល់បានត្រឹម ៣គ្រាប់ប៉ុណ្ណោះនៅក្របខណ្ឌ Premier League ក្នុងនាមជាខ្សែប្រយុទ្ធ។

បើតាមសារព័ត៌មាន The Telegraph ក្លិបនៅអ៊ីតាលី Roma បានដាក់សំណើមកដល់ទីក្រុង Manchester ដើម្បីសុំខ្ចីជើង Sanchez ពី Man UTD។

យ៉ាងណាមិញអ្នកចាត់ការទូទៅរបស់ Man UTD លោក Ole Gunnar Solskjaer មិនចង់ឲ្យខ្សែប្រយុទ្ធរូបនេះចាកចេញពីក្លិបនោះឡើយ។

“ខ្ញុំរំពឹងថាគេនឹងនៅបន្ត។ គេគឺជាខ្សែប្រយុទ្ធមួយរូប ដែលយើងគិតថាអាចរកគ្រាប់បាល់បានច្រើន។” អ្នកចាត់ការទូទៅសញ្ជាតិន័រវេស ថ្លែងប្រាប់អ្នកកាសែត។

លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

សូមបញ្ជាក់ផងដែរថា ទីផ្សារដោះដូរកីឡាករនៅអ៊ីតាលីមិនទាន់បិទនោះទេ ពោលគឺនឹងបន្តរហូតដល់ថ្ងៃទី២ ខែកញ្ញា៕

ប្រភព៖ Sportsmole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T