ផ្លូវការ! Bayern យកបានជម្រើសជាតិក្រូអាត ដែលជាមុខសញ្ញារបស់ Man UTD ក្នុងលក្ខខណ្ឌខ្ចីជើង

//s5.kh1.co/15/154a284192cf28cc3a2486226e70c3783ba8ad86.jpg
កីទ្បា

 ១១-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អាល្លឺម៉ង់៖ ក្លិប Bayern Munich បានប្រកាសជាផ្លូវការក្នុងការនាំយកបានកីឡាករជម្រើសជាតិក្រូអាត Ivan Perisic ពីក្លិបនៅអ៊ីតាលី Inter Milan។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Perisic គឺជាមុខសញ្ញាមួយរូបដែលក្លិបបិសាចក្រហម Manchester United ចាប់អារម្មណ៍ចង់បានជាយូរណាស់មកហើយ ប៉ុន្តែពេលនេះ Perisic បានយល់ព្រមមកលេងឲ្យជើងឯក Bundesliga ក្រោមលក្ខខណ្ឌខ្ចីជើង។

កីឡាករ Ivan Perisic
កីឡាករ Ivan Perisic

បើតាមអ្នកកាសែតកីឡាអ៊ីតាលីលោក Fabrizio Romano បានទម្លាយឲ្យដឹងថា Bayern Munich បានចំណាយប្រាក់ ៥លានផោនសម្រាប់លក្ខខណ្ឌខ្ចីជើង Perisic។ ហើយនៅទីផ្សារដោះដូរកីឡាកររដូវក្ដៅ រដូវកាលក្រោយ Bayern អាចទិញយក Perisic ផ្ដាច់ក្នុងតម្លៃ ២០លានផោន។

Perisic ត្រូវបានក្លិប Man UTD ចាប់អារម្មណ៍នាំមកកីឡដ្ឋាន Old Trafford តាំងពីជំនាន់លោក Jose Mourinho នៅដឹកនាំមកម្ល៉េះ ហើយសម្រាប់ទីផ្សារដោះដូរកីឡាករលើកនេះ លោក Ole Gunnar Solskjaer ក៏ចង់បានរូបគេដូចគ្នា។

កីឡាករ Ivan Perisic
កីឡាករ Ivan Perisic

បើតាមកាសែតអ៊ីតាលី Gazzetta dello Sport ធ្លាប់បានចុះផ្សាយថា អ្នកចាត់ការទូទៅរបស់ Inter Milan លោក Antonio Conte បានដាក់ Perisic ក្នុងសំណើសុំទិញខ្សែប្រយុទ្ធ Romelu Lukaku ប៉ុន្តែ Man UTD បានបដិសេធ ដោយចង់បានតែលុយសុទ្ធប៉ុណ្ណោះ។ ជាលទ្ធផល Man UTD បានលក់ Lukaku ទៅឲ្យ Inter Milan ក្នុងតម្លៃខ្លួន ៧៥លានផោន។

គួរបញ្ជាក់ផងដែរថា Perisic នេះគឺជាគោលដៅទីមួយរបស់លោក Jose Mourinho  អំឡុងពេលលោកនៅដឹកនាំ Manchester United៕

កីឡាករ Ivan Perisic
កីឡាករ Ivan Perisic

ប្រភព៖ The Sun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T