នេះជាជីវិត និងសកម្មភាព តាចេក ដែលខំប្រឹងរកស៊ី ដើម្បីជីវភាព ក្រោយស្ងាត់ពីសិល្បៈ

//s6.kh1.co/5d/5dd1548bc03046069624e6ff5a2b759d9bcfe722.jpg
តារា & កម្សាន្ដ

 ០៩-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ តារាកំប្លែងប្រុសដ៏មានប្រជាប្រិយភាពនាយចេក កាន់តែស្ងាត់ខ្លាំងនៅក្នុងការងារសិល្បៈ មិនសូវជាឃើញលេចមុខនៅក្នុងកញ្ចក់ទូរទស្សន៍ដូចមុន ស្របពេលដែលលោក បានយកពេលវេលាទាំងនេះទៅរកស៊ី លក់ដូរតាមផ្លូវដើម្បីជាការសម្រាលជីវភាព នៅក្នុងគ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារាកំប្លែងរូបនេះ ត្រូវបានអ្នកគាំទ្រលួចថតពីសកម្មភាព នៅកន្លែងដែលគាត់លក់ផ្ទាល់ ដែលធ្វើឲ្យអ្នកគាំទ្រ ដែលតែងតែតាមដានការសម្តែងរបស់លោក ពិតជាអាណិតយ៉ាងខ្លាំង ព្រោះមើលទៅលោក ពិតជាខិតខំប្រឹងប្រែងខ្លាំងនៅក្នុងការរកស៊ីមួយនេះ ទាំងដែលខ្លួនមានវ័យកាន់តែច្រើនឡើង។

ខណៈពេលដែលបានស្ងាត់ពីសិល្បៈនេះ ឃើញថាតារាដែលធ្លាប់តែធ្វើឲ្យអ្នកទស្សនាសើចសប្បាយរីករាយ តែធាតុពិតគឺមានជីវិតតស៊ូលំបាក ក្រោយការងារសិល្បៈត្រូវបានឈប់យ៉ាងដូច្នោះ។

ទន្ទឹមនឹងរូបភាព ក៏ដូចជាសកម្មភាពតស៊ូរបស់តារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាអាណិតដល់លោកយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏លើកទឹកចិត្តដល់លោក នៅក្នុងការធ្វើការងាររកប្រាក់ ដើម្បីចិញ្ចឹមគ្រួសារបែបនេះផងដែរ៕

សូមទស្សនរូបភាពខាងក្រោមនេះ៖

នាយចេក 
នាយចេក 
នាយចេក 
នាយចេក 
សម្មភាពនាយចេក លក់ដូរតាមផ្លូវ
សម្មភាពនាយចេក លក់ដូរតាមផ្លូវ
សម្មភាពនាយចេក លក់ដូរតាមផ្លូវ
សម្មភាពនាយចេក លក់ដូរតាមផ្លូវ
សម្មភាពនាយចេក លក់ដូរតាមផ្លូវ
សម្មភាពនាយចេក លក់ដូរតាមផ្លូវ
សម្មភាពនាយចេក លក់ដូរតាមផ្លូវ
សម្មភាពនាយចេក លក់ដូរតាមផ្លូវ
នាយ ចេក
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T