ឈួន សុវណ្ណឆៃ រំភើបចិត្ត ក្រោយឃើញកូនពៅ រៀនពូកែតាំងពីតូច ទទួលអាហាររូបករណ៍សិក្សា ដោយឥតគិតថ្លៃ រយៈពេល១ឆ្នាំ

//s6.kh1.co/89/89112ed5aa13321e1b269442fefb1b184e096f25.jpg
តារា & កម្សាន្ដ

 ០៦-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើនស្គាល់ ពីតារាចម្រៀងស្រីបែបមនោសញ្ចេតនា អ្នកនាង ឈួន សុវណ្ណឆៃ ជាក់ជាមិនខាន ដោយកាលពីពេលថ្មីៗនេះ អ្នកនាង បានបង្ហោះរូបភាពជាច្រើននៅលើបណ្ដាញសង្គម ជាមួយនឹងកូនប្រុសពៅរបស់ខ្លួន ដែលមានអាយុទើបតែ៤ឆ្នាំ តែរូបរាងនិងមុខមាត់សង្ហាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះផងដែរ បើតាមការបង្ហោះរបស់ថៅកែចិញ្ចឹមជ្រូក អ្នកនាង ឈួន សុវណ្ណឆៃ បានធ្វើឲ្យបណ្ដាប្រិយមិត្តមានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ជាមួយនឹងការទទួល​វិញ្ញាបនបត្រកូនប្រុសរបស់ខ្លួន អមទៅដោយស្នាមញញឹមពោរពេញទៅដោយក្ដីសុខខ្លាំងតែម្ដង។

ក្នុងនោះផងដែរអ្នកនាង ឈួន សុវណ្ណឆៃ ក៏បានសរសេរនៅក្នុងការបង្ហោះនោះថា៖

«ថ្ងៃដែលម្ដាយ ឪពុក គ្រប់រូបតែងតែចង់ឃើញការជោគជ័យរបស់កូន ពិតជាសប្បាយចិត្តណាស់ថ្ងៃនេះកូនប្រុសពៅនាងខ្ញុំ បានបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យបានយ៉ាងជោគជ័យព្រមទទួលអាហាររូបករណ៍សិក្សាដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំ ដោយគាត់ទទួលបានលេខពីរប្រចាំឆ្នាំ ទោះបីឈឺដៃយ៉ាងក៏ដោយក៏នៅតែឆ្លៀតមកមើលកូនពៅ ទទួលសញ្ញាប័ត្រដែរ »។

ក្រោយពីបានឃើញបែបនេះ គេសង្កេតឃើញថាមានបណ្ដាហ្វេនៗរបស់នាង នាំសម្ដែងអារម្មណ៍ត្រេកអរទៅអ្នកនាង គ្រប់គ្នាតែម្ដង ដែលអ្នកនាង​មានសំណាង បានកូនរៀនពូកែ តាំងពីក្មេងបែបនេះ៕
 តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

ឈួន សុវណ្ណឆៃ 
ឈួន សុវណ្ណឆៃ 
ឈួន សុវណ្ណឆៃ និងកូនប្រុស  
ឈួន សុវណ្ណឆៃ និងកូនប្រុស  
ឈួន សុវណ្ណឆៃ និងលោក វណ្ណ មករា 
ឈួន សុវណ្ណឆៃ និងលោក វណ្ណ មករា 
ឈួន សុវណ្ណឆៃ និងអ្នកគ្រូ  
ឈួន សុវណ្ណឆៃ និងអ្នកគ្រូ  
ឈួន សុវណ្ណឆៃ និងអ្នកគ្រូៗ
ឈួន សុវណ្ណឆៃ និងអ្នកគ្រូៗ
កូនប្រុស ឈួន សុវណ្ណឆៃ 
កូនប្រុស ឈួន សុវណ្ណឆៃ 
ឈួន សុវណ្ណឆៃ និងកូនប្រុស 
ឈួន សុវណ្ណឆៃ និងកូនប្រុស 
ឈួន សុវណ្ណឆៃ 
ឈួន សុវណ្ណឆៃ 
ឈួន សុវណ្ណឆៃ និងកូនប្រុស 
ឈួន សុវណ្ណឆៃ និងកូនប្រុស 
ឈួន សុវណ្ណឆៃ និងកូនប្រុស 
ឈួន សុវណ្ណឆៃ និងកូនប្រុស 
ឈួន សុវណ្ណឆៃ និងកូនប្រុស 
ឈួន សុវណ្ណឆៃ និងកូនប្រុស 
ឈួន សុវណ្ណឆៃ
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T