Juventus ច្រានចោលសំណើរបស់ Arsenal ដែលចង់ចែចូវ កីឡាករឆ្នើមរូបនេះ

//s6.kh1.co/2b/2b7819284d47e53d03c8c21b958d958005c4286d.png
កីទ្បា

 ០៤-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ដើម្បីត្រៀមរដូវកាលថ្មី ដែលនឹងចូលមកដល់នាពេលឆាប់ៗនេះ ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បាននាំចូលកីឡាករថ្មី ដើម្បីមកពង្រឹងក្រុមដូចជា កីឡាករដែលថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តក្លិប Nicolas Pepe, William Saliba និង Gabreil Martinelli។ ៣រូបហើយមិនទាន់គ្រប់ ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ ក៏បានដាក់ការចាប់អារម្មណ៍បន្ថែមទៅលើខ្សែការពារកណ្ដាលរបស់ Juventus កីឡាករ Daniele Rugani ក្នុងការនាំមកកាន់កីឡដ្ឋាន Emirate Stadium។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Daniele Rugani 
  កីឡាករ Daniele Rugani 

បើតាមការចុះផ្សាយរបស់សារព័ត៌មាន GOAL ក្លិបសេះបង្កង់ Juventus បានបដិសេធនូវសំណើរបស់ Arsenal។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្លិបដែលដឹកនាំដោយលោក Unai Emery បានដាក់សំណើសុំខ្ចីជើងរយៈពេល ២ឆ្នាំប៉ុន្តែត្រូវបានម្ចាស់ជើងឯកក្របខណ្ឌ Serie A បដិសេធ។

Rugani ទំនងមិនអាចនឹងមានឱកាសបង្ហាញខ្លួនលើទីលានបានច្រើននោះទេសម្រាប់រដូវកាលក្រោយ ដោយសារអ្នកចាត់ការទូទៅ Juventus លោក Maurizio Sarri ចង់រក្សាគុណភាពការពាររបស់ក្រុម ដោយជឿជាក់ទៅលើខ្សែការពារជម្រើសជាតិអ៊ីតាលី Giorgio Chiellini។

  កីឡាករ Daniele Rugani
  កីឡាករ Daniele Rugani

ជាមួយនឹងការបដិសេធរបស់ Juventus ក្នុងការខ្ចីជើង Rugani Arsenal បានត្រឡប់ទៅរកគោលដៅចាស់ គឺកីឡាករខ្សែការពារឆ្វេង Kieran Tierney។ យ៉ាងណាមិញ បើតាមសេចក្ដីរាយការណ៍មួយបានឲ្យដឹងថា សំណើលើកទីពីររបស់ Arsenal ជាមួយតម្លៃខ្លួន ២៥លានផោន នៅតែត្រូវបន្តបដិសេធដោយក្លិបនៅស្កុតឡែន Celtic៕

កីឡាករ Kieran Tierney
កីឡាករ Kieran Tierney

ប្រភព៖ Fox Sports Asia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T