ប្រលោមលោករឿង «បឹងអតីត» អាថ៌កំបាំងនៃបឹងមួយដែលគ្មានគេបំបែកបាន!

//s6.kh1.co/bb/bb9b6d5ec2c2d8b63cbe49e22efdd04c3f526358.jpg
ប្រលោមលោក & អប់រំ

 ០៥-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

សៀវភៅប្រលោមលោក​ «បឹងអតីត» គឺជាចំណងជើង​រឿងទីបី បោះពុម្ពដោយតម្រា​ក្នុងឆ្នាំ២០១៩ នេះ។ សាច់រឿងនិយាយអំពីបឹងមួយដែលអ្នកភូមិបានបោះបង់ចោលមិនហ៊ានទៅក្បែរ ​ទោះបីជា​ពោរពេញទៅ​ដោយទិដ្ឋភាពស្អាតដូចសួគ៌ា និងគង្គាថ្លាឆ្វង់កម្រិតណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រហូត​ដល់ថ្ងៃមួយ យុវវ័យមួយក្រុមដែលស្វែងរកទីតាំង​ថតវីដេអូ បានមកដល់ទីនេះ។ ពាក្យ​ចចាម​អារាមក្នុងភូមិបានបង្អាក់ពួកគេឲ្យសំចត​រង់ចាំ​ពិចារណា​ថា គួរ​ទៅកាន់បឹងនោះ ឬ​មួយ​ក៏​ប្តូរទិសដៅ។ នៅក្នុងរាត្រី​ដ៏ស្រស់ត្រកាល​ អ្វីម្យ៉ាង​បានបណ្តាលចិត្ត​ឲ្យសក្តិ​ ដែលជាតួប្រុស​ធ្វើដំណើរ​ម្នាក់ឯងទៅកាន់ទីដែលត្រូវបានបោះបង់ចោល។ គេបានជាប់ចិត្ត​នឹងទិដ្ឋភាពល្អពិបាកពណ៌នា ហើយ​គិតថា ទស្សនិកជន​របស់គេ​គួរតែមានសំណាងបានឃើញរូបភាព​ដ៏ស្រស់លន្លង់លន្លោចនៃ​បឹងធម្មជាតិនេះ។

នារីម្នាក់បានប្រាកដកាយ។ នាងជានរណា?​ ជាមនុស្ស​ ឬខ្មោច? ​ម្តេចនាង​មាននិស្ស័យ​ដូចគេ​ដែរក្នុងការ​បំពាន​ត្រណមមកកាន់ទីកន្លែងនេះ?​

«ហេតុអ្វីក៏អ្នកនាងមកនៅទីនេះ?»
«ចំណាយពេលជាមួយទេសភាពពេលនេះវិញ វាប្រសើរជាងដឹងរឿងរបស់ខ្ញុំ!»
សក្តិឮហើយ ក៏ចូលទៅឈរទន្ទឹមនាង តែមិនហ៊ានឈរក្បែរនាងឡើយ ព្រោះបើសិននាងជាខ្មោច ក៏មិនអាចធ្វើអីគេបាននោះទេ ពិសេសត្រង់មានបំណងច្រានគេចូលក្នុងទឹក។
ចូលទៅក្បែរនាង សក្តិកាន់តែមានអារម្មណ៍ថានាងជាមនុស្សមិនមែនជាខ្មោចទេ តាមរយៈចំហាយក្ដៅភាយៗដែលសក្តិទទួលដឹងបានដោយអារម្មណ៍ និងក្លិនពិដោរប្រហើរចេញពីខ្លួនរបស់នាងហើរកាត់​ច្រមុះគេ។
ពេលយប់ សក្តិមិនអាចមើលឃើញមុខនាងច្បាស់មែន តែពន្លឺព្រះចន្ទក៏បានរំលេចនូវវង់ភក្ដ្រដ៏ផូរផង់របស់នាង ល្មមនឹងឲ្យសក្តិធ្លាក់ក្នុងអន្លង់ស្នេហ៍ទៅហើយ។
«លោកនៅគិតថាខ្ញុំជាខ្មោចទៀតមែនទេ?»
«អ... អត់ទេ!» សក្តិភ្ញាក់ផ្អើល ហើយក៏ឆ្លើយត្រដិតជាប់មាត់។ នាងស្រាប់តែសួរបែបនេះ នរណាអាចនឹងសម្រួលអារម្មណ៍ទាន់។
«ចុះលោកជឿរឿងនិទានខ្មោចពីបឹងនេះទេ?»
«ខ្ញុំមិនសូវជឿទេ តែអ្នកភូមិនេះគេជឿគ្រប់គ្នា។»
«ហាសហា បើគេជឿអស់ហើយ ម៉េចក៏មិនជឿតាមគេទៅ?»
«ចុះអ្នកនាងជឿមែនទេ?»
«ដោយសារមិនជឿហ្នឹងហើយ ទើបខ្ញុំមករស់នៅទីនេះ!»
និយាយតែប៉ុណ្ណឹង នាងក៏បញ្ឆេះភ្លើងចង្កៀងវិញ ហើយក៏ចាកចេញពីទីនោះតែម្ដង។
«អ្នកនាងចង់ទៅណា? ចាំខ្ញុំជូនទៅ!»
«បើចង់ជួបគ្នាទៀត កុំមកតាមខ្ញុំ ហើយកុំឲ្យអ្នកណាដឹងឲ្យសោះ ថាយើងបានជួបគ្នា...»
នាង​ទៅទំាងដែលនាយមិនបានស្គាល់ឈ្មោះ?

កុំភ្លេចកុម្ម៉ង់ទិញ “បឹងអតីត” ពី តម្រា ​(https://www.facebook.com/DomraOfficial/) និងហាងលក់សៀវភៅនានា​ក្នុងតម្លៃ​ ២៥ ០០០ រៀលប៉ុណ្ណោះ៕

ប្រលោមលោករឿង «បឹងអតីត» 
ប្រលោមលោករឿង «បឹងអតីត» 
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T