ស្ងាត់ៗ Fan Bing Bing បង្ហាញមុខក្នុងកម្មវិធីមួយ ក្រោយបាត់មុខមួយរយៈធំ

//s4.kh1.co/01/012aa5aae9dd2679083618123af1b67a0412d4ba.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ក្រោយពីមានបញ្ហាមួយរយៈមក នាង Fan BingBing បានផ្អាកសកម្មភាពក្នុងការងារសិល្បៈរបស់នាងចោលទាំងអស់ ហើយអ្នកគាំទ្រក៏មិនដឹងថានាងសំងំលាក់ខ្លួននៅឯណាដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែស្រាប់តែថ្មីៗនេះ នាង Fan BingBing បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញវត្តមានតារាស្រីរូបនេះ បង្ហាញខ្លួនក្នុងកម្មវិធីមួយ ហើយថែមទាំងជាតារាកិត្តិយសឯកគេ សម្រាប់កម្មវិធីថែមទៀតផង។

គួរបញ្ជាក់ដែរថា កម្មវិធីនេះបានធ្វើនៅល្ងាចថ្ងៃទី ២៨ ខែកក្កដាម្សិលមិញនេះ ដែលធ្វើនៅក្នុងទីក្រុង Beijing អមជាមួយតារាល្បីៗប្រចាំប្រទេសជាច្រើនដូងចូលរួមក្នុងកម្មវិធីនេះផងដែរ។

ទោះជាយ៉ាងណាក្តី សម្រាប់ការបង្ហាញមុខជាផ្លូវការលើកនេះ នាង Fan BingBing នៅតែមានសម្រស់ស្រស់ស្អាតដដែល ហើយមិនត្រឹមតែប៉ុណ្ណោះ នាងនៅតែទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកគាំទ្ររបស់នាង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T