មើលយ៉ាងម៉េចទើបដឹងថា អ្នកត្រូវស្នេហ៍គេ? ចុះមានវិធីដោះស្រាយទេ? ហើយអ្នកធ្វើស្នេហ៍គេមានបាបដែរឬទេ?

//s4.kh1.co/31/318a7f4121b34367738094a1022212ffbe57425d.jpg
សង្គម

 ១៩-មេសា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

មើលយ៉ាងម៉េចទើបដឹងថា អ្នកត្រូវស្នេហ៍គេ? ចុះមានវិធីដោះស្រាយទេ? ហើយអ្នកធ្វើស្នេហ៍គេមានបាបដែរឬទេ?

ភ្នំពេញ៖ បើទោះបីជាបច្ចុប្បនេះ ជាសម័យទំនើបជឿនលឿន ពោរពេញទៅដោយបច្ចេកវិទ្យាថ្មីៗទាន់សម័យ សឹងតែដើរតាមមិនចង់ទាន់យ៉ាងណាក្តី ប៉ុន្តែក្នុងនោះផងដែរ ក៏នៅតែមានមនុស្សមួយចំនួន ពួកគេនៅតែមានជំនឿជឿជាក់ នៅក្នុងរឿងផ្លូវងងឹតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ជាពិសេសនៅក្នុងបែបអាស៊ីយើងនេះតែម្តង ដោយក្នុងនោះរួមមានដូចជា ប្រទេសកម្ពុជា ប្រទេសថៃ ជាដើម ដែលសុទ្ធសឹងតែជា ប្រទេសសម្បូរចាស់បុរាណ មានជំនឿជឿជាក់ទៅលើ គម្ពីរស័ក្តិសិទ្ធពាក់ព័ន្ធទៅនឹងរឿងផ្លូវងងឹត អាចសូត្របាលីបំបាំងកាយ ឬអាចទាក់ទងជាមួយនឹង ពពួកអមនុស្សជាដើមផងដែរ។

តួយ៉ាង បើយោងតាមពាក្យចាស់ធ្លាប់និយាយតៗគ្នាថា មន្តអាគមបាលីផ្លូវងងឹតទាំងអស់នេះ គឺសុទ្ធតែមានចងក្រងជាគម្ពីររាប់រយរាប់ពាន់រាប់សឹងតែមិនចង់អស់ ដោយអាចយកមកសិក្សារៀនសូត្របាន ​ដើម្បីយកមកប្រើប្រាស់ នៅក្នុងផ្លូវងងឹតណាមួយ ដោយមានទាំងរឿងល្អ និងរឿងអាក្រក់ក្នុងនោះផងដែរ។

https://s4.kh1.co/__image/w=650,h=366,q=100/32/328f56705c03703c18f0779f68539543b26d7bfe.jpg

ជាក់ស្តែង បើយើងយកវាមកប្រើប្រាស់វាឲ្យបានត្រឹមត្រូវ នោះវាអាចជួយដល់មនុស្សលោកជាច្រើន ដូចជាការព្យាបាលជំងឺ ឬក៏ការដោះអំពើជាដើម តែបើយកវាមកប្រើប្រាស់នៅក្នុងអំពើងងឹតដ៏គួរឲ្យខ្លាចមួយវិញទៀត គឺអំពើអាប ធ្មប់ ដាក់អំពើ ដាក់ស្នេហ៍ បំផ្លាញជីវិតអ្នកដទៃមិនឲ្យមានក្តីសុទ្ធជាដើម ដោយវាគឺជាអំពើដែលមនុស្សលោក គ្រប់គ្នាភ័យខ្លាចបំផុត និងប្រាថ្នាគេចឲ្យផុតមិនចង់ជួបប្រទះឡើយនៅក្នុងជីវិត។

ដោយឡែក ថ្ងៃនេះផងដែរ ខ្មែរឡូត ក៏បានលើកឡើងនូវ អំពើក្នុងផ្លូវងងឹតមួយ ដែលនោះគឺ «ការដាក់អំពើស្នេហ៍» ដែលបច្ចុប្បន្ននេះ មានមនុស្សភាគច្រើននៅតែមានជំនឿ នៅលើការស្នេហ៍នេះ ដោយពួកគេជឿថាការទៅរកគ្រូធ្មប់ ដើម្បីដាក់ស្នេហ៍ ទៅលើនរណាម្នាក់ ដែលពួកគេកំពុងលួចស្រលាញ់ និងចង់បានមករស់នៅរួមរស់ជាមួយ វានឹងបានសមដូចបំណង ដោយមិនបាច់ខំប្រឹងប្រែងតាមញ៉ែ ឬមានអ្វីមកជំទាស់រំខានពួកគេផងដែរ។

យ៉ាងណា​មិញ អំពើដាក់ស្នេហ៍នេះ ក៏ជាអំពើដ៏គួរឲ្យខ្លាចបំផុតមួយ ព្រោះវានឹងបំផ្លាញជីវិតមនុស្សម្នាក់ទាំងរស់ ដោយការបង្ខិតបង្ខំពង្វក់ចិត្តវិញ្ញាណមនុស្សម្នាក់ ឲ្យមកស្រលាញ់ ទាំងដែលគេគ្មានចិត្តតបស្រលាញ់ទៅវិញសូម្បីបន្តិច ចុងក្រោយក៏ត្រូវមកប្រើជីវិតរួមរស់ ជាមួយនឹងមនុស្សដែលខ្លួនមិនស្រលាញ់ ទាំងមិនដឹងខ្លួនអស់មួយជីវិត។

https://s6.kh1.co/__image/w=650,h=366,q=100/e6/e60cfe70fac06bfcf5e66b1d13856e2bdc7e9685.jpg

យ៉ាងណាមិញ តើយើងគួរតែកត់សម្គាល់បែបណាទើបដឹងថា យើងត្រូវអំពើស្នេហ៍របស់គេ? ចុះតើមានវិធីដោះស្រាយដែរឬទេ?

ទន្ទឹមនឹងនេះផងដែរ ជួបជាមួយនឹងអ្នកគ្រូ ឈិត មុំ ដែលជាគ្រូទាយបាតដៃឈុត អាចទាយដឹងពីវាសនារបស់មនុស្សបានយ៉ាងច្បាស់ ដោយក្នុងនោះ អ្នកគ្រូក៏បាននិយាយរៀបរាប់ខ្លះៗ ទាក់ទងទៅនឹងអំពើស្នេហ៍មួយនេះ មកប្រាប់ខ្មែរឡូតផងដែរ។

https://s5.kh1.co/__image/w=650,h=366,q=100/d0/d028eba3ccf330685f255f775db9536bc343891d.jpg

ជាក់ស្តែង ក្នុងនោះអ្នកគ្រូ ឈិត មុំ បានថ្លែងមកកាន់ខ្មែរឡូត អាការៈអ្នកដែលត្រូវស្នេហ៍គេ គឺគ្មានអ្វីដែលគួរឲ្យកត់សម្គាល់ជាពិសេសឡើយ ពោលគឺអ្នកត្រូវស្នេហ៍គេ មិនមានអាការៈ ដូចជាឈឺក្បាល ឬចុកក្អួត ដូចជាអំពើផ្សេងអ្វីឡើយ ប៉ុន្តែអ្នកនឹងមានអារម្មណ៍ប្លែកអ្វីម៉្យាង ដែលកំពុងតែពុះកញ្ច្រោលនៅក្នុងខ្លួនរបស់អ្នក នោះគឺអារម្មណ៍នឹកដល់មនុស្សម្នាក់យ៉ាងខ្លាំងក្លា គឺមនុស្សដែលមានដាក់អំពើស្នេហ៍មកកាន់អ្នកនោះឯង អ្នកនឹងនឹកដល់គេគ្រប់វិនាទី ចង់ជួបមុខគេ និងចង់រស់នៅជាមួយគេស្ទើរតែដាច់ខ្យល់ អ្នកនឹងមិនទទួលយកឬស្រលាញ់នរណាម្នាក់ផ្សេងឡើយ ក្រៅពីរូបគេម្នាក់ រហូតដល់ថ្នាក់សូម្បីតែពេលអ្នកអង្គុយមើលស្លឹកឈើ ឬគេងយល់សប្តិក៏ឃើញមុខគេដែរ។

https://s6.kh1.co/__image/w=650,h=366,q=100/27/27dd1ce025be10c8a2d0b18b310048c768574d3a.jpg

ចំពោះវិធីដោះស្រាយ យោងតាមសម្តីរបស់អ្នកគ្រូ ឈិត មុំ បានឲ្យដឹងថា វិធីដោះស្រាយអំពើស្នេហ៍នេះ គឺគ្មានទេ ទល់តែអ្នកបានរៀបការជាមួយមនុស្សម្នាក់នោះ ឬត្រូវតែរួមរស់ជាមួយនឹងមនុស្សម្នាក់នោះតែម្តងទើបបាន។ ដោយឡែក សម្រាប់មនុស្សមួយចំនួន ដែលពួកគេមានចិត្តខ្លាំងមានះរឹងរូសវិញ ពួកគេអាចនឹងព្យាយាមទប់អារម្មណ៍រំងាប់ចិត្តខ្លួនឯង មិនឲ្យនឹករឮកដល់មនុស្សម្នាក់នោះ ព្យាយាមធ្វើអ្វីជាច្រើនដើម្បីបន្លប់ចិត្ត ដោយការប្រើរយៈពេលជាយូរ ប៉ុន្តែមិនថាយ៉ាងណា ចុងក្រោយពួកគេក៏នៅតែរត់ទៅរកម្នាក់នោះដដែល។ ប៉ុន្តែបើសិនជាពួកគេនៅតែជម្នះ មិនព្រមទៅរស់នៅ ឬរៀបការជាមួយមនុស្សដែលដាក់ស្នេហ៍មកលើពួកគេនោះទេ នោះពួកគេនឹងប្រឈមនឹងការកើតឆ្កួត វិលវល់វង្វេងស្មារតី ទៅជាវិកលចរិត ឬឡប់សតិជាដើមដែរ។

https://s6.kh1.co/__image/w=650,h=366,q=100/22/22822f858ea35ffa830fcabcd3a55cd7c7c3ff86.jpg

ចុះសួរថា ការធ្វើអំពើស្នេហ៍ទៅលើនរណាម្នាក់នេះ មានបាបកម្មដែរទេ?

ចម្លើយគឺ ពិតជាមានបាបកម្មធ្ងន់បំផុត ព្រោះគ្រាន់តែអ្នកនិយាយកុហកទៅកាន់នរណាម្នាក់ អ្នកនឹងមានបាបកម្មបាត់ទៅហើយ ហើយទម្រាំតែប្រើវិធីផ្លូវងងឹត មកបង្ខិតបង្ខំផ្លូវចិត្តអ្នកដទៃ ដែលគេគ្មានចិត្តស្រលាញ់មកលើអ្នក មកស្រលាញ់អ្នកប្រើពេលមួយជីវិត មករៀបការរស់នៅជាមួយនឹងអ្នកទៀត គឺវាពិតជារឿងដែលមានបាបកម្មខ្លាំងបំផុតផងដែរ​ វាដូចជាធ្វើរឿងខុសដោយមិនដឹងខ្លួន បើទោះបីជាយើងមិនបានធ្វើបាបរាងកាយគេក៏ដោយ។

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

បើសិនជាប្រិយមិត្តមានចម្ងល់ ឬចង់ធ្វើការទស្សន៍ទាយអំពីជោគវាសនារបស់ខ្លួន អាចទំនាក់ទំនងមកកាន់ អ្នកគ្រូ ឈិត មុំ តាមរយៈលេខទូរស័ព្ទ៖ ០១២ ៦៨ ៣៨ ០៩

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T