អង់គ្លេស៖ ក្លិបបាល់ទាត់ហង្សក្រហម Liverpool បានប្រកាសជាផ្លូវការនៃការមកដល់របស់កីឡាករវ័យ ១៦ឆ្នាំ Harvey Elliott បន្ទាប់ពីប្រជែងឈ្នះ Barcelona ក្នុងការនាំយកខ្សែបម្រើស្លាបរូបនេះមកកាន់កីឡដ្ឋាន Anfield។

Harvey Elliott ស្ថិតក្នុងចំណុចរសើបរបស់បណ្ដាក្លិបធំៗ ក្រោយបានបង្ហាញភាពទាក់ទាញ បន្ទាប់ពីចូលលេងឲ្យក្រុមធំរបស់ Fulham កាលពីរដូវកាលមុនចំនួន ៣ប្រកួត។ Elliott បានក្លាយខ្លួនជាកីឡាករវ័យក្មេងដែលបង្ហាញខ្លួនក្នុងក្របខណ្ឌ Premier League ពោលគឺគេចូលលេងឲ្យ Fulham តទល់នឹង Wolverhampton កាលពីខែឧសភា ដែលពេលនោះគេមានវ័យត្រឹម ១៦ឆ្នាំ និង ៣០ថ្ងៃប៉ុណ្ណោះ។  

កីឡាករ Harvey Elliott

កីឡាករយុវជនជម្រើសជាតិអង់គ្លេស Harvey Elliott បានចូលលេងលើកដំបូងឲ្យ Liverpool ក្រោយផ្លាស់ចូលក្នុងវគ្គទីពីរ ជំនួបមិត្តភាពជាមួយ Napoli កាលពីម្សិលមិញ នៅទីក្រុង Edinburgh ដោយ Liverpool បានចាញ់ Napoli ក្នុងលទ្ធផល ៣-០។ 

កីឡាករ Harvey Elliott

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]