កូរ៉េខាងត្បូង៖ យោងទៅតាមភា្នក់ងារ របស់ផលិតកម្មBig Hit Entertainment បានប្រកាសកាលពីថ្ងៃទី២៩ ខែកក្កដានេះថា ផលិតកម្មSource Music បានក្លាយជាសម្ព័ន្ធដៃគូ ដែល​ស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ខ្លួនជាផ្លូវការហើយ។

ខាងផលិតកម្មBig Hit Entertainment បានប្រកាសថា “កាលពីពេលថ្មីៗនេះ ពួកយើង បានដំណើរការ រួចរាល់នៅការចុះកុងត្រា​ ជាមួយខាងផលិតកម្មSource Music ដែល​នឹងក្លាយទៅជាដៃគូសហការ ស្ថិតនៅក្រោមBig Hit Entertainment។ ក៏ប៉ុន្តែSource Music នឹងនៅតែអាចរក្សា​នូវអ្វី ដែលមានស្រាប់របស់ខ្លួន ដូចជាពណ៌ ភាពឯករាជ្យនៃការផលិត បទចម្រៀងរបស់ពួកគេជាដើម​ ”។

អ្នកគ្រប់គ្រងនៃផលិតកម្មSource Music បានលើកឡើងថា “ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលSource Music បានក្លាយទៅជាផ្នែកមួយនៃBig Hit។ ខ្ញុំគិតថាវាជាឱកាសមួយដ៏ល្អ សម្រាប់ក្រុមអ្នកចម្រៀង អ្នកហ្វឹកហាត់ ក៏ដូចជាបុគ្គលិករបស់ពួកយើង។ ពួកយើងសង្ឃឹមថាភាពខ្លាំងនៃBig Hit នឹងអាចជួយឲ្យបង្កើត នៅមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់Source Music។ ហើយពួកយើងនឹងផ្តល់ ឲ្យអ្នកគាំទ្ររបស់យើងនៅ អ្វីថ្មី ទៅតាមទំនាក់ទំនង ជាមួយBig Hit នេះ។”

អ្នកគ្រប់គ្រងBang Shikyuk នៃBig Hit Entertainment ក៏បានលើកឡើងផងដែរថា “ផលិតកម្មរបស់ពួកយើង ទាំងពីរមានភាពស្រដៀងគ្នា ក្នុងការគ្រប់គ្រងដូច្នេះ ទើបបានជាយើងចូលរួមជាមួយគ្នា។ ម្យ៉ាងវិញទៀតពួកយើង បានស្គាល់គ្នាច្បាស់ ហើយយើងសង្ឃឹមថា ការចូល​រួម​ជា​សម្ព័ន្ធភាព ជាមួយគ្នាលើកនេះនឹងអាច ទទួលបានជោគជ័យ។ ខ្ញុំរំភើបយ៉ាងខ្លាំង នៅពេលដែលស្រម៉ៃ ដល់ការរីកលូតលាស់នៃ ក្រុមហ៊ុនរបស់យើងទាំងពីរ នាពេលអនាគត”៕ 

អ្នកគ្រប់គ្រងBang Shikyuk នៃBig Hit Entertainment
ផលិត​កម្ម​Big Hit
អ្នកគ្រប់​គ្រង​នៃ​ផលិតកម្ម​Source Music
ក្រុម​ចម្រៀង​ BTS, TXT និង Gfriend

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]