ថៃ៖ ជាព័ត៌មានដ៏រន្ធត់មួយ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម ក្រោយអ្នកប្រណាំងម៉ូតូធំម្នាក់វ័យ៣៧ឆ្នាំ មានឈ្មោះថា Note Patnarin ដែលត្រូវជាសាច់ញាតិជិតស្និទ្ធ និងជាបងប្រុសរបស់តារាសម្តែងស្រី Ice Preechaya បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយរហូតដល់ដាច់.ក ស្លាប់ នៅថ្ងៃទី២៧ ខែកក្កដាម្សិលមិញនេះ។

ដោយតាមយោងវីដេអូ ដែលបានមកពីកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវបានឲ្យដឹងថា លោកNote បានជិះម៉ូតូធំរបស់ខ្លួនម៉ាក BMW s1000 ពណ៌លឿង-ខ្មៅ នៅក្នុងល្បឿនមួយយ៉ាងលឿន រហូតទៅជ្រុលបុកនឹងរនាំងបង្កាន់ដៃស្ពាន បណ្តាលឲ្យដាច់.ក ទាំងមួកសុវត្ថិភាព ខ្ទាតចេញពីខ្លួន២០ម៉ែត្រ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ជាមួយគ្នានេះ ឪពុកជនរងគ្រោះបានប្រាប់ឲ្យដឹងថា ខ្លួនមិនបានដឹងនោះទេថាកូនប្រុសជួបរឿងអកុសលបែបនេះ រហូតដល់មានគេមកប្រាប់ថា ឃើញម៉ូតូស្រដៀងនឹងម៉ូតូរបស់កូនប្រុសខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពាន។ ដោយលឺបែបនេះលោកព្យាយាមទូរស័ព្ទទៅកូនប្រុសភ្លាមៗ តែមិនមានអ្នកទទួលទូរស័ព្ទ ទើបលោកសម្រេចចិត្តមកកន្លែងកើតហេតុ ឃើញថាជនរងគ្រោះនោះជាកូនប្រុសរបស់ខ្លួនពិតមែន។

ដោយឡែកតារាសម្តែងស្រីIce Preechaya ក៏បានបង្ហោះរូបភាពភ្ជាប់ជាមួយសារដ៏ក្រៀមក្រំ នឹករលឹកដល់បងប្រុសរបស់ខ្លួន។ក្រោយពីឃើញបែបនេះមានមិត្តរួមសិល្បៈ និងអ្នកគាំទ្រជាច្រើនចូលរួមរំលែកដល់គ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារមួយរូប ដោយគ្មានថ្ងៃត្រឡប់មកវិញ។

យ៉ាងណាមិញគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ ជាមេរៀនស្តែងៗ នឹងបង្ហាញឲ្យឃើញថា គ្រប់គ្នាត្រូវតែគោរពច្បាប់ចរាចរណ៍ នឹងបើកបរដោយមានការប្រុងប្រយ័ត្នបំផុត ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃដែលរួមដំណើរនៅលើដងផ្លូវជាមួយអ្នក៕

ចង់ជ្រាបកាន់តែច្បាស់ទស្សនាវីដេអូ និងរូបភាពខាងក្រោម៖ 

តារាសម្តែងស្រី Ice Preechaya
លោកNote Patnarin
លោកNote Patnarin
លោកNote Patnarin
ទិដ្ឋភាពនៅកន្លែងកើតហេតុ
រូបភាពពីកាមេរ៉ាសុវត្ថិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]