បរទេស៖ កាលពីមិនប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងស្រីកំពុងមានប្រិយភាព Selena Gomez និងមិត្តភក្តិជិតស្និទ្ធរបស់នាង បាននាំគ្នាទៅកម្សាន្តលេងនៅឯប្រទេសអ៊ីតាលី ក្នុងឱកាសគម្រប់ខួបកំណើត២៧ឆ្នាំរបស់នាង។

យ៉ាងណាមិញ ការស្វាគមន៍អបអរការឡើងអាយុ១ឆ្នាំទៀតលើកនេះ គេចាប់អារម្មណ៍ឃើញថា Selena នាងមិនបានប្រារព្ធធ្វើពិធីជប់លៀង ឬរាំច្រៀងអបអរអ្វីដូចជា តារាហូលីវូដដទៃទៀតនោះទេ ប៉ុន្តែនាងបែរជាជ្រើសរើសចំណាយពេលវេលា ដើរលេងកម្សាន្តយ៉ាងសប្បាយចិត្ត ជាមួយនឹងមនុស្សជាទីស្រលាញ់ គឺជាមិត្តភក្តិសម្លាញ់របស់នាងទៅវិញផងដែរ។

ជាក់ស្តែង នៅថ្ងៃនេះផងដែរ គេក៏បានប្រទះឃើញ តារាចម្រៀងស្រីរូបស្រស់នេះ នៅតាមដងផ្លូវនៅក្នុងទីក្រុង អ៊ីតាលី ជាមួយនឹងមិត្តភក្តិរបស់នាង។ តួយ៉ាង ជានិច្ចកាល តារាចម្រៀងស្រីរូបនេះ តែងតែត្រូវបានមហាជនកោតសរសើរ ចំពោះទម្រង់មុខនិងរូបរាងមូល មានសាច់របស់នាង ដោយមើលទៅទាំងស្រស់ស្អាត ទាំងស្រស់ស្រាយ។ 

ប៉ុន្តែទោះបីជាយ៉ាងណា ក្រោយពីឃើញ Selena បានស្លៀកនូវរ៉ូបធំរលុងពណ៌លឿង វាលខ្នង ដើរនៅតាមដងផ្លូវបែបនេះទៅ ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលជាខ្លាំង រហូតធ្វើឲ្យមនុស្សមួយចំនួនយល់ច្រឡំ ថានាងកំពុងតែមានផ្ទៃពោះថែមទៀតផង ដោយសាររ៉ូបនោះមានសភាពធំរលុង និងប៉ោងនៅផ្នែកខាងមុខខ្លាំងពេក។

យ៉ាងណាមិញ រូបថតទាំងនេះ ត្រូវបានផ្សព្វផ្សាយពាសពេញនៅលើបណ្តាញសង្គម ថ្វីត្បិតតែតារាស្រីវ័យ២៦ឆ្នាំរូបនេះ មានការប្រែប្រួលសម្រស់ផ្នែករូបរាងច្រើនយ៉ាងណាក្តី ប៉ុន្តែបើមើលទៅកាន់តែសម្រស់ទឹកមុខរបស់នាងឯនេះវិញ គឺមានភាពស្រស់ស្រាយនិងមានសេចក្តីសុខខ្លាំងផងដែរ៕    

Selena ដើរលេងតាមផ្លូវនៅអ៊ីតាលី
Selena ដើរលេងតាមផ្លូវនៅអ៊ីតាលី
Selena ដើរលេងតាមផ្លូវនៅអ៊ីតាលី
Selena ដើរលេងតាមផ្លូវនៅអ៊ីតាលី
Selena ដើរលេងតាមផ្លូវនៅអ៊ីតាលី
Selena ដើរលេងតាមផ្លូវនៅអ៊ីតាលី
Selena ដើរលេងតាមផ្លូវនៅអ៊ីតាលី
Selena ដើរលេងតាមផ្លូវនៅអ៊ីតាលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]