ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លង ក្រុមហ៊ុនអ៊ីនធឺណិត EZECOM ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិតកម្រិតអាជីវកម្មនៅកម្ពុជា បានប្រកាសដាក់ឱ្យទាញយកនូវកម្មវិធីទូរស័ព្ទ (App) EZECOM ជំនាន់ថ្មី ដែលអាចទាញយកបានឥឡូវនេះ នៅក្នុង iOS App Store និង Google Play Store។

យោងតាមក្រុមហ៊ុន EZECOM កម្មវិធីទូរស័ព្ទនេះ ត្រូវបានបង្កើតឡើងដើម្បីបង្កភាពងាយស្រួលដល់អតិថិជន និងសាធារណជន ក្នុងការទាញយកប្រយោជន៍ពីសេវាកម្ម និងឧបករណ៍ផ្សេងៗដែលផ្តល់ជូនដោយក្រុមហ៊ុន។ ជាមួយនឹងកម្មវិធីទូរស័ព្ទ EZECOM ថ្មីនេះ អ្នកប្រើប្រាស់អាចបើកមើលកាមេ៉រាចរាចរណ៍ ដែលបំពាក់ដោយក្រុមហ៊ុន EZECOM នៅជាង ២០ ទីតាំងជុំវិញរាជធានីភ្នំពេញ និងធ្វើប្រតិបត្តិការជាច្រើនទៀតដូចជា ទូទាត់វិក្កយប័ត្រអ៊ីនធឺណិតរបស់ EZECOM ស្វែងរកព័ត៌មានអំពីផលិតផល សេវាកម្ម និងប្រូម៉ូសិនផ្សេងៗ មើលវីដេអូគន្លឹះបច្ចេកវិទ្យា EzeTechTips និងអាចសាកសួរព័ត៌មាន (chat) ភ្លាមៗ ជាមួយភ្នាក់ងាររបស់ក្រុមហ៊ុនដោយផ្ទាល់ទៀតផង។

EZECOM

លោក ហួង សុភ័ក្រ្តដារ៉ា ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន EZECOM បាននិយាយថា៖

«កម្មវិធីទូរស័ព្ទ EZECOM ជំនាន់ថ្មីនេះ ត្រូវបានកែលម្អគ្រប់ជ្រុងជ្រោយពីកម្មវិធីជំនាន់ចាស់ ដើម្បីបង្កើននូវប្រសិទ្ធភាពដំណើរការ និងធ្វើឱ្យកម្មវិធីធ្វើប្រតិបត្តិការដោយរលូនឥតអាក់។ ជាពិសេសយើងបានបញ្ចូលមុខងារពិសេសៗចុងក្រោយបំផុត ដើម្បីផ្តល់ភាពងាយស្រួល និងសមត្ថភាពប្រើប្រាស់ខ្ពស់បំផុតដល់អ្នកប្រើប្រាស់»។
EZECOM

ដូច្នេះ តើអ្នកនៅចាំអីទៀត? សូម្បីសម្រាប់អ្នកមិនមែនជាអតិថិជនរបស់ EZECOM ក៏អាចទាញយកបានដើម្បីទុកមើលកាមេ៉រាចរាចរណ៍ និងមើលវីដេអូ EzeTechTips៕
សម្រាប់ការទាញយកកម្មវិធីទូរស័ព្ទ EZECOM ដាក់លើទូរស័ព្ទរបស់អ្នក សូមចុច Link ខាងក្រោម៖
- សម្រាប់ទូរស័ព្ទ iPhone (App Store): https://apps.apple.com/us/app/ezecom/id1446832496
-សម្រាប់ទូរស័ព្ទ Android (Google Play Store): https://play.google.com/store/apps/details?id=com.pingpeang.ezecom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]