ភ្នំពេញ៖ ម៉ាស៊ីនបោកសម្លៀកបំពាក់ស៊េរីថ្មីរបស់ សាមសុង ចេញមកពេលនេះគឺពិតជាធ្វើឱ្យអតិថិជនទាំងអស់ពេញចិត្ត និងមានការភ្ញាក់ផ្អើលខ្លាំងជាក់ជាពុំខានឡើយ។ ដូចដែលអតិថិជនបានដឹងហើយថា រដូវធ្លាក់ភ្លៀងបានចូលមកដល់ហើយដូច្នេះបញ្ហាខ្វះពន្លឺថ្ងៃគ្រប់គ្រាន់សម្រាប់ហាលសម្លៀកបពាក់ ឬសម្លៀកបំពាក់សើមស្ទើរស្ងួត នឹងមានក្លិនផ្តុសគឺជាកង្វល់សម្រាប់អតិថិជន និងបងៗស្ត្រីមេផ្ទះទាំងអស់គ្នា ត្រូវអត់? ឈប់បារម្ភទៀតទៅ ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ទ្វារចំហៀងស៊េរីថ្មីចុងក្រោយដែលអាចបោកសម្អាត និងសម្ងួតសម្លៀកបំពាក់បានយ៉ាងល្អក្នុងពេលតែមួយគឺអាចជួយអ្នកបាន ថែមទាំងធ្វើឱ្យការរស់នៅរបស់លោកអ្នកមានភាពងាយស្រួល និងមានផាសុកភាពផងដែរ។

ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី

ខាងក្រោមនេះ គឺជាលក្ខណៈទំនើបអស្ចារ្យរបស់ម៉ាស៊ីនបោកសម្លៀកបំពាក់ស៊េរីថ្មីចុងក្រោយនេះដែលអាចឱ្យអតិថិជនទាំងអស់សម្រេចចិត្តដោយគ្មានការស្ទាក់ស្ទើរឡើយក្នុងការជ្រើសរើសម៉ាស៊ីនបោកគក់ដែលស័ក្តិសមបំផុត ល្អបំផុត និងសន្សំសំចៃបំផុតពុំធ្លាប់មាន៖

* AI-powered laundry:

ជាមួយនឹងប្រព័ន្ធ Q-rator ដ៏វ័យឆ្លាតក្នុងការកំណត់កាលវិភាគការបោកគក់ដោយអាចបញ្ជា និងតាមដានបញ្ហានានាតាមរយៈស្មាតហ្វូនបានយ៉ាងងាយស្រួលបំផុត។

* Sanitize with air (Air-Wash):

ជួយសម្អាត និងសម្ងួតសម្លៀកបំពាក់ដោយមិនប្រើទឹក ឬសាប៊ូឡើយដោយធ្វើឱ្យសម្លៀកបំពាក់ស្អាត មានអនាម័យ កម្ចាត់ក្លិនមិនល្អ កម្ចាត់បាក់តេរី ឬសារធាតុបង្កអាឡ័កស៊ីផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាពរហូតដល់ 99%។

* Powerful Bubbles (Eco BubbleTM ):

ជាបច្ចេកវិទ្យាចុងក្រោយរបស់ សាមសុង ក្នុងការសន្សំសំចៃខ្ពស់ដោយការពារសាច់ក្រណាត់ និងពណ៌សម្លៀកបំពាក់ក្នុងការធ្វើឱ្យទឹក ឬម្ស៉ៅសាប៊ូបោកគក់ក្លាយជាពពុះសុទ្ធទាំងអស់ ដោយជ្រាបចូលសាច់ក្រណាត់សម្លៀកបំពាក់បានយ៉ាងល្អបំផុត។

* Hygienically Clean (Hygiene Steam):

បច្ចេកវិទ្យាសម្អាតសម្លៀកបំពាក់ដោយបញ្ចេញចំហាយទឹកក្តៅចេញពីបាតក្រោមនៃម៉ាស៊ីនដោយផ្ទាល់តែម្តង ជាពិសេសបច្ចេកវិទ្យានេះមានប្រសិទ្ធភាពកម្ចាត់ស្នាមប្រឡាក់ខ្លាំងដែលពិបាកជម្រះ និងបាក់តេរីរហូតដល់ 99%។

* 59 minutes Wash & Dry:

មុខងារនៃបច្ចេកវិទ្យាចុងក្រោយនេះអាចបោកសម្អាតសម្លៀកបំពាក់រួចរាល់ និងអាចពាក់បានភ្លាមៗក្នុងរយៈពេលតិចជាង 60 នាទី តែប៉ុណ្ណោះ ជាពិសេសជួយសន្សំសំចៃពេលវេលា និងថាមពលបានយ៉ាងច្រើនទៀតផង។

* Less noise & Energy:

ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ជួយឱ្យម៉ាស៊ីនស្ងាត់មិនមានសំឡេងរំខាន និងស៊ីថាមពលតិចដោយមានការធានារហូតដល់ 10 ឆ្នាំ។

ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី
ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី
ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី
ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី
ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី

យ៉ាងណាដែរ? អស្ចារ្យទេ? បន្ទាប់ពីលោកអ្នកបានដឹងពីលក្ខណៈពិសេសៗរបស់ម៉ាស៊ីនបោកសម្លៀកបំពាក់ Addwash ទា្វរចំហៀង សាមសុង ស៊េរីថ្មីចុងក្រោយនេះហើយ លោកអ្នកនឹងមិនមានការអល់ឯកទៀតឡើយដើម្បីធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់លោកអ្នកប្រកបដោយសុភមង្គល និងមានផាសុកភាព។

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយផលិតផលអេឡិចត្រូនិចដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]