កូរ៉េខាងត្បូង៖ កន្លងមកអ្នកគាំទ្រធ្លាប់តែធ្វើការលេងសើច ទៅកាន់តារាចម្រៀងស្រី Irene សមាជិកក្រុម Red Velvet ជាមួយនឹងតារាចម្រៀងស្រី Taeyeon សមាជិកក្រុម SNSD ចំពោះរូបសម្រស់ទម្រង់មុខដ៏សែនស្រដៀងគ្នារបស់អ្នកទាំងពីរ រហូតដល់ថ្នាក់អ្នកគាំទ្រដាក់នាម ឲ្យអ្នកទាំងពីរថា ជាម្តាយកូននឹងគ្នាថែមទៀតផង។

ប៉ុន្តែមិនយូរប៉ុន្មាន ពោលគឺកាលពីថ្មីៗនេះ ក៏មានរូបថតថ្មីមួយបានលោតឡើងនៅលើ បណ្តាញទំនាក់ទំនងសង្គមកូរ៉េ រហូតក្លាយជាប្រធានបទក្តៅ ដែលមានមនុស្សជាច្រើនកំពុងតែជជែកវែកញែកអំពីវាផងដែរ។

ជាការពិតណាស់ មួយថតមួយសន្លឹកនេះ ត្រូវបានគេកាត់យកមកត្រឹមតែទម្រង់មុខរបស់មនុស្សម្នាក់ ដែលត្រូវបានមនុស្សជាច្រើនយល់ច្រឡំឃើញថា ជាតារាចម្រៀងស្រី Irene និងអ្នកខ្លះទៀតក៏យល់ច្រឡំថាជា តារាចម្រៀងស្រី Taeyeon ដោយសារតែទម្រង់ភ្នែក ច្រមុះ និងបបូរមាត់ នៅក្នុងរូបថតមួយសន្លឹកនេះ គឺមានការស្រដៀងប្រហាក់ប្រហែល ទៅនឹងតារាស្រីរូបស្រស់ទាំងពីរដួងនេះជាខ្លាំង។

ប៉ុន្តែទោះជាយ៉ាងណា ក្រោយពីត្រូវបានគេបង្ហាញពីរូបភាពលេញនៃរូបថតមួយសន្លឹកនេះហើយ ក៏បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយតាមពិតទៅ ទម្រង់មុខដែលគេកំពុងតែសង្ស័យប្រកែកវែកញែកនេះ គឺជាតារាចម្រៀងប្រុស Jo Kwon អតីតសមាជិក្រុម 2AM សោះ។

ហើយឥឡូវនេះផងដែរ បណ្តាអ្នកនិយមលេងអ៊ីនធឺណែតជាច្រើន ក៏បានដាក់នាមថ្មីឲ្យ Jo Kwon ផងដែរថា ជា Doppelganger របស់ Taeyeon និងត្រូវបានគេរាប់ចូលក្នុងចំណោម តារាស្រីទាំង Irene និង Taeyeonផងដែរ ដោយសារតែពួកគេមានមុខស្រដៀងគ្នា៕ 

ទម្រង់មុខរបស់ Jo Kwon
តារាចម្រៀងស្រី Irene
តារាចម្រៀងស្រី Taeyeon
រូបថតពេញលេញរបស់ Jo Kwon
តារាចម្រៀងប្រុស Jo Kwon
Jo Kwon និង Taeyeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]