ភ្នំពេញ៖ ទាំងអស់គ្នាប្រហែលជាធ្លាប់បានស្គាល់ និងដឹងខ្លះៗរួចមកហើយថាលោក ជៀប ស៊ីបូរ៉ា ឬមានឈ្មោះក្នុងហ្វេសប៊ុកថា Bora Apsara Barbie គឺជាអ្នកច្នៃម៉ូតសម្លៀកបំពាក់បុរាណខ្មែរឱ្យតុក្កតា Barbie យ៉ាងចំណាន ដែលបានទទួលនូវការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរយើងមួយចំនួនអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

ហើយមកដល់បច្ចុប្បន្ន អ្នកជំនាញច្នៃម៉ូតសម្លៀកបំពាក់បុរាណដ៏ស្រស់ស្អាតនៅលើរូបតុក្កតា Barbie លោក ជៀប ស៊ីបូរ៉ា ក៏នៅតែបន្តជំនាញនេះ និងនៅតែស្រលាញ់ការកែច្នៃដូចដើម ព្រោះតែទឹកចិត្តស្រលាញ់ និងចង់លើកតម្កើងសិល្បៈវប្បធម៌របស់ខ្មែរយើង។

ជាក់ស្តែងបន្ទាប់ពីបង្កើតស្នាដៃនៃការច្នៃម៉ូតសម្លៀកបំពាក់ឱ្យតុក្កតា Barbie ជារូបមនុស្សស្រីបានជោគជ័យកន្លងមក ពេលនេះលោក ជៀប ស៊ីបូរ៉ា ដែលជាអ្នកខេត្តសៀមរាប ក៏បានសម្រេចចិត្តកែច្នៃសម្លៀកបំពាក់ និងតុបតែងរូបតុក្កតា Barbie ជារូបមនុស្សប្រុសបុរាណបន្ថែមទៀត ដើម្បីជាចំណីអារម្មណ៍ថ្មី ហើយប្លែក សម្រាប់អ្នកដែលនិយមគាំទ្រស្នាដៃរបស់លោក ក៏ដូចជាអ្នកដែលស្រលាញ់វប្បធម៌ខ្មែរយើងពីបុរាណផងដែរ។ 

លោក ជៀប ស៊ីបូរ៉ា

ដោយជាក់ស្តែងលោក ជៀប ស៊ីបូរ៉ា បានបញ្ជាក់មកកាន់ ខ្មែរឡូតដោយផ្ទាល់ថាដូច្នេះថា៖

«ការច្នៃម៉ូត និងការតុបតែងសម្លៀកបំពាក់ឱ្យរូបមនុស្សប្រុស គឺមានភាពងាយស្រួលជាងមនុស្សស្រីបន្តិច ដោយសារតែវាមិនមានការច្នៃប៉ាក់ឌិនអ្វីច្រើននៅលើសម្លៀកបំពាក់ ប៉ុន្តែក៏ទាមទារឱ្យយើងមានភាពច្នៃប្រឌិតខ្ពស់ដែរ នៅក្នុងការរកម៉ូតសម្លៀកបំពាក់ និងគ្រឿងអលង្ការបែបណា ដើម្បីឱ្យស៊ីគ្នាទៅនឹងទម្រង់មុខរបស់តុក្កតាប្រុសនោះ។ ម្យ៉ាងវិញទៀតយើងក៏ត្រូវរើសពណ៌សម្លៀកបំពាក់នេះទៅតាមសម្បុរ រូបរាង និងម៉ូតសក់ជាដើមផងដែរ»។
តុក្កតា Barbie ឈុតបុរាណខ្មែ រូបមនុស្សប្រុស

ស្ថាបនិកតុក្កតា Barbie ឈុតបុរាណខ្មែររូបនេះក៏បានបន្តថា លោកបានច្នៃតុក្កតាប្រុសនេះឡើង ព្រោះតែមានការសំណូមពរពីមិត្តភក្តិនៅលើបណ្តាញទំនាក់ទំនងសង្គម ដែលចង់ឃើញមានតុក្កតាប្រុសម្តង និងក៏ដូចជាការចង់ផ្លាស់ប្តូរបរិយាកាសផងដែរ ទោះភាគច្រើនគេចាប់លើតុក្កតាមនុស្សស្រីច្រើនជាងក៏ដោយ។

ប៉ុន្តែលោកថា ការកែច្នៃរូបតុក្កតាជាមនុស្សប្រុសនេះ លោកមិនសូវសង្ឃឹមប៉ុន្មាននោះទេថា នឹងមានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរយើង ប៉ុន្តែទោះបីជាបែបនេះ លោកក៏នៅតែមិនបោះបង់ចោលនូវការខិតខំប្រឹងប្រែងមួយនេះឡើយ ដើម្បីលើកតម្កើងសម្លៀកបំពាក់បុរាណខ្មែរយើងឱ្យបរទេសស្គាល់ និងក៏ដូចជាចូលរួមថែរក្សានូវអត្តសញ្ញាណជាតិរបស់ខ្មែរយើងផងដែរ៕

តោះមកទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖  

តុក្កតា Barbie ឈុតបុរាណខ្មែ រូបមនុស្សប្រុស
តុក្កតា Barbie ឈុតបុរាណខ្មែ រូបមនុស្សប្រុស
តុក្កតា Barbie ឈុតបុរាណខ្មែ រូបមនុស្សប្រុស
តុក្កតា Barbie ឈុតបុរាណខ្មែ រូបមនុស្សប្រុស
តុក្កតា Barbie ឈុតបុរាណខ្មែ រូបមនុស្សប្រុស
តុក្កតា Barbie ឈុតបុរាណខ្មែ រូបមនុស្សប្រុស
តុក្កតា Barbie ឈុតបុរាណខ្មែ រូបមនុស្សប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]