កាលពីពេលថ្មីៗ កន្លងមកនេះ ខ្មែរឡូតបានចុះផ្សាយពី ប្រទេសទាំង១០ដែល មានភាពរួសរាយ រាក់ទាក់ ជាងគេនៅលើ ពិភពលោក ហើយកម្ពុជាក៏ បានជាប់ លេខ១ លើឆាកអន្តរជាតិផងដែរ។ អ្វីដែលកាន់តែធ្វើអោយ ប្រជាជន កម្ពុជា មានមោទនភាព បន្ថែមទៀតនោះ គឺថា នៅពេលនេះ ខ្មែរឡូត សូមចុះផ្សាយ ពី ប្រទេសទាំង១០ នៅជុំវិញពិភពលោក ដែលអ្នកទេសចរទាំងអស់ គួរតែទៅទស្សនា អោយបានយ៉ាងហោចណាស់ម្ដង ក្នុងមួយឆាកជីវិតហើយ ក្នុងចំណោមប្រទេស ទាំង១០នោះដែរ ប្រទេសកម្ពុជា ក៏បានជាប់ចំណាត់ថ្នាក់ ពីសំណាក់ ការបោះឆ្នោត ដោយប្រជាជន រាប់លាននាក់ជុំវិញ ពិភពលោកផងដែរ។

ចង់ដឹងថា មានប្រទេស អ្វីខ្លះ ហើយ ប្រទេសទាំងនោះ មានអ្វីពិសេសដែលអាចទាក់ទាញភ្ញៀវទេសចរ សូមទស្សនារូបភាព និងការ ពិពណ៌នា ខាងក្រោមនេះ៖

១០, ហា ឡុងបេ Ha Long Bay (Vietnam)



ទេសភាពធម្មជាតិ ដ៏ស្រស់ត្រកាល ព្រមជាមួយនឹង ខ្យល់អាកាស បរិសុទ្ធ ទឹកសមុទ្រមានព៌ណ ខៀវស្រងាត់ បង្អួតសម្រស់នៃ រូងភ្នំ ដែលដុះកណ្ដាលផ្ទៃសមុទ្រល្វឹងល្វើយ ជាហេតុធ្វើអោយ ហា ឡុងបេ ជាប់ក្នុងចំណាត់ថ្នាក់។

៩, ប្រទេសហ្វីលីពីន



ទន្លេដែលមានប្រវែងវែង ដល់ទៅ ៨.២គីឡូម៉ែត ហ៊ុំពទ្ធ័ទៅដោយ ទេសភាព ធម្មជាតិដ៏ ស្រស់ស្អាត ដែលមិនអាចបំភ្លេចបាន។

៨, ប្រទេសជប៉ុន



វត្តមួយដែលមាន ឈ្មោះថា Golden Pavilion បានទាក់ទាញ ភ្ញៀវទេសចរ ជាច្រើនមកទស្សនា ព្រោះថា វត្តនេះ ហាក់បីដូចជា ធ្វើឡើង ពីមាសសុទ្ធ ដោយមានពន្លឺ ពណ៌មាសចាំងចែង។

៧, ប្រទេសកម្ពុជា



ប្រាសាទ អង្គរវត្ត ដែលជា សំណង់ អច្ឆរិយ ដែលបានកសាងឡើងក្នុង សតវត្សទី ១២ បានប្រមូលភ្ញៀវទេសចរ ពីគ្រប់បណ្ដា ប្រទេសនៅលើពិភពលោក ព្រោះតែ ភាពអស្ចារ្យ និង ការកោតសរសើរ ស្ងប់ស្ងែង នូវ ចំលាក់ដ៏ល្អវិចិត្រ បែបនេះ។

៦, ប្រទេសក្រិច (Greece)



Santorini ជាកោះដែលមាន ឆ្នេរសមុទ្រដ៏ស្រស់ស្អាត រួមជាមួយនឹង ផ្ទះអ្នកភូមិតូចៗ ដែលជាទស្សនីយភាពថ្មី សំរាប់អ្នកទេសចរ។

៥, ប្រទេសអេក្វាដឺ (Ecuador)



កោះជាច្រើន នៅ ប្រទេសអេក្វាដឺ បានធ្វើអោយ អ្នកទេសចរ ទស្សនា ដោយភាពសប្បាយ រីករាយ អ្វីដែលពិសេសនោះគឺ អណ្ដើកយក្សនៅលើ កោះទាំងនោះ។

៤, ប្រទេសម៉ិចស៊ីកូ



ទីក្រុង Teotihuacan បានក្លាយទៅជាទីក្រុងខ្មោច ដោយគ្មានមូលហេតុច្បាស់លាស់ នៅពេលដែលប្រជាជន ប្រមាណជា ២០០,០០០ បានចាកចេញភ្លាមៗ ហើយចំងល់នេះ បានធ្វើអោយ អ្នកទេសចរ កាន់តែចង់ដឹងចង់លឺបន្ថែមទៀត។

៣, ប្រទេសឥណ្ឌា



Taj Mahal ជាសំណង់ដែលមានការ ច្នៃប្រឌិតខ្ពស់ និងទទួលបានការកោតសរសើរ ពីអ្នកទេសចរ គ្រប់រូបដែលបានទស្សនា។

២, អាហ្រ្វិក



Serengeti គឺជាកន្លែងដែលល្អបំផុត សំរាប់អ្នកដែលចូលចិត្ត ធម្មជាតិ និង ការសិក្សា ស្រាវជ្រាវ ផ្សេងៗ។

១, អាមេរិក


The Grand Canyon គឺជាជ្រោះដែល មានជំរៅ ជ្រៅបំផុត ដល់ទៅ ១គីឡូម៉ែត្រឯណោះ។ ប៉ុន្តែនៅពេលដែលយើង បានឡើងទៅដល់លើជ្រោះនេះ យើងនឹង មានភាពភ្ញាក់ផ្អើល នូវសំរស់ ដ៏ស្រស់ស្អាត ដែលប្រៀបបីដូចជានៅ លើ ឋានសួគ៌។

តើប្រិយមិត្តចង់ទៅទស្សនាប្រទេសណាជាងគេ?

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]