ថៃ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗនេះ មានគូស្នេហ៍តារាមួយទៀតហើយ ដែលចាប់ផ្តើមបង្កាត់ភ្លើងស្នេហា ក្រោយសម្តែងរឿងជាមួយគ្នាជាលើកដំបូង។ គូស្នេហ៍មួយគូនោះគឺតារាសម្តែងប្រុសGun Naphat និងតារាសម្តែងស្រី Marie Broenner។

ទោះបីជាទើបតែប្រកាសជាសាធារណៈ ថាពួកគេទាំងមានទំនាក់ទំនងស្នេហា ជាមួយក៏ពិតមែន ប៉ុន្តែជារឿយៗគូស្នេហ៍មួយគូនេះ បានបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាញឹកញាប់នៅក្នុងបណ្តាញសង្គម។ ទៀតសោតពួកគេថែមទាំងថតវីដេអូផ្អែមល្ហែមជាមួយគ្នា ផុសនៅក្នុង Channel YouTube ផ្ទាល់ខ្លួនទៀតផង។

ជាក់ស្តែង Gun និង Marie បានបណ្តើរគ្នាយ៉ាងពេញមុខពេញមាត់ ចូលរួមនៅក្នុងកម្មវិធីNataraj Award លើកទី១០ កាលពីថ្ងៃទី២២ម្សិលមិញនេះ។ ដោយនៅក្នុងឆ្នាំនេះទៀតសោត Marie ទទួលបានពានរង្វាន់តារាស្រីលេចធ្លោប្រចាំឆ្នាំផងដែរ។

ដើម្បីសម្តែងការអបអរទៅមិត្តស្រីក្នុងថ្ងៃពិសេសបែបនេះ Gunបានកាន់បាច់ផ្កាដ៏ស្រស់ស្អាតមួយបាច់ យកទៅឲ្យមិត្តស្រីទាំងទឹកមុខញញឹមញញែម។

ក្រោយពីឃើញបែបនេះ អ្នកគាំទ្រនាំគ្នាលួចច្រណែនពីស្នេហាដ៏ផ្អែមល្ហែមរបស់ពួកគេទាំងពីរមិនតិច។ លើសពីនេះហ្វេនៗសង្ឃឹមថាទំនាក់ទំនងរបស់គូស្នេហ៍មួយគូនេះ នឹងល្អបែបនេះជារៀងរហូតទៅ៕

សូមទស្សនារូបភាពខាងក្រោម៖  

Gun Naphat
Marie Broenner
Gun និង Marie
Gun និង Marie
Gun និង Marie
Gun និង Marie
Gun និង Marie
Gun និង Marie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]