(ព្រះសីហនុ)៖ មន្ដ្រីនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិខេត្ដព្រះសីហនុ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅមុខរថយន្ដ មានកាន់កាំភ្លើងក្នុងដៃ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា មន្ដ្រីនគរបាលដែលដេកស្លាប់ មានកាន់កាំភ្លើងក្នុងដៃនេះ ត្រូវបានគេប្រទះឃើញនៅ​ចំណុចភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា​ រហូតមកដល់ពេលនេះមិនទាន់ដឹងថាជនរងគ្រោះធ្វើអត្តឃាតដោយខ្លួនឯង ឬត្រូវគេសម្លាប់នោះទេ ពោលកម្លាំងសមត្ថកិច្ចជំនាញរបស់លោកកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់នៅកន្លែងកើតហេតុ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]