អង់គ្លេស៖ ខ្សែប្រយុទ្ធរបស់កាំភ្លើងធំ Arsenal កីឡាករ Alex Iwobi បានប្រកាសថាគេនឹងអាចចាកចេញពីក្លិប បើសិនជាក្លិបទិញបានខ្សែប្រយុទ្ធ Wilfried Zaha ពី Crystal Palace ជាផ្លូវការ។ 

កីឡាករ Alex Iwobi

ក្លិបកាំភ្លើងធំ Arsenal បានដាក់ការចង់បានជាខ្លាំងទៅលើខ្សែប្រយុទ្ធជម្រើសជាតិកូតឌីវ័រ Wilfried Zaha និងធ្លាប់បានដាក់សំណើ ៤០លានផោន សុំទិញរូបគេថែមទៀត ប៉ុន្តែត្រូវក្លិប Crystal Palace បដិសេធដោយទាមទាររហូតដល់ជិត ៨០លានផោន។

កីឡាករ Wilfried Zaha

ការអន្ទងចង់បាននូវវត្តមានរបស់ Zaha ពីសំណាក់ក្លិប Arsenal បានធ្វើឲ្យ Iwobi ហាក់មិនសូវសប្បាយចិត្ត ដោយគេបាននិយាយថាការអង្គុយនៅកៅអីបម្រុង អាចធ្វើឲ្យគេពិចារណាចំពោះអនាគតរបស់ខ្លួន។ 

កីឡាករ Alex Iwobi

“ខ្ញុំមិនមែនសម្រាប់តែអង្គុយនៅខាងក្រៅនោះទេ។ ខ្ញុំធ្លាប់ទទួលបានវាជាច្រើនឆ្នាំមកហើយ ដូចខ្ញុំធ្លាប់បាននិយាយចឹង គឺខ្ញុំមិនល្អគ្រប់គ្រាន់។ ពេលណាក៏ដោយ ឲ្យតែមានឱកាសចូលលេង ខ្ញុំតែងតែខំប្រឹងព្យាយាមដើម្បីឆក់យកឱកាសលេងជម្រើសដំបូង។” ខ្សែប្រយុទ្ធជម្រើសជាតិនីហេ្សរីយ៉ា Iwobi ថ្លែងប្រាប់សារព័ត៌មាន The Sun។

“ប៉ុន្តែវានឹងរឹតតែពិបាកជាងនេះទៀត បើសិនជា Zaha មក, គេនឹងបន្ថែមរឿងឈឺក្បាល។ ជាការពិតណាស់ អ្វីដែលជាក្ដីសុខរបស់ខ្ញុំ គឺការលេងបាល់ មិនមែនគ្រាន់តែអង្គុយនៅខាងក្រៅនោះទេ។” Iwobi បន្ត។

កីឡាករ Alex Iwobi

ប្រភព៖ GOAL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]