កូរ៉េខាងត្បូង៖  ភាគច្រើនគេតែងគិតថា មនុស្សស្រីគឺជាភេទទន់ខ្សោយ ជាពិសេសគឺក្នុងរឿងស្នេហាតែម្តង ដែលពួកគេឆាប់ទទួលរងនូវការប៉ះទង្គិចផ្លូវចិត្ត ប្រេះស្រាំបេះដូង ពិសេសគឺ ក្រោយពីបែកបាក់ស្នេហា មានមនុស្សស្រីជាច្រើន តែងចូលចិត្តធ្វើឲ្យខ្លួនឯងទន់ជ្រាយអង្គុយយំតែក្នុងបន្ទប់ មិនចង់ចេញទៅក្រៅ និងថែមទាំងមិនព្រមមើលថែសម្រស់ខ្លួនឯង ឲ្យកាន់តែស្រស់ស្អាតប្រសើរឡើងថែមទៀតផង ព្រោះតែអង្គុយខូចចិត្ត ដោយសារមនុស្សប្រុស ហើយទង្វើល្ងង់ខ្លៅទាំងនេះហើយ នឹងកាន់តែធ្វើឲ្យមនុស្សប្រុសមើលងាយយើងថែមទៀតផង។

ជាក់ស្តែង ងាកមកតារាចម្រៀង និងសម្តែងស្រីទាំងប៉ុន្មានដួងនេះវិញម្តង អាចនិយាយបានថាពួកគេគឺជាមនុស្សស្រីដែលរឹងមាំ ព្រមទទួលស្គាល់ការពិត និងចេះក្រោកឈរដោយខ្លួនឯង ពោលគឺក្រោយពីបែកបាក់ស្នេហា ពួកគេមិនបានចំណាយពេលអត់ប្រយោជន៍ ដើម្បីមកធ្វើរឿងល្ងង់ខ្លៅដូចដែលបានរៀបរាប់ខាងលើនេះឡើយ។ ប៉ុន្តែពួកគេបែរជាយកពេលទាំងនោះ មកមើលថែខ្លួនឯងឲ្យបានល្អបំផុត ទាំងការតុបតែងខ្លួន និងបង្កើនសម្រស់ឲ្យកាន់តែមានភាពស្រស់ស្អាត ព្រមជាមួយនឹងភាពជឿជាក់គួរឲ្យសរសើរផងដែរ។

តួយ៉ាង ខាងក្រោមនេះ សុទ្ធសឹងតែជាតារាស្រីដែលរឹងមាំ ក្រោយបែកបាក់ស្នេហា៖

១. តារាសម្តែង Song Hye Kyo 

ដូចដែលប្រិយមិត្តបានជ្រាបមកហើយ កាលពីមួយរយៈមុននេះ បានផ្ទុះកក្រើកនូវព័ត៌មានលែងលះគ្នា រវាងនាងជាមួយនឹងស្វាមីវ័យ ក្រោយរៀបមង្គលការសាងគ្រួសារជាមួយគ្នា បានប្រមាណ២ឆ្នាំ។ 

យ៉ាងណាមិញ បើទោះបីជា វាគឺជារឿងដែលប៉ះទង្កិចផ្លូវចិត្តខ្លាំង សម្រាប់មនុស្សស្រីយើងក៏ដោយ ប៉ុន្តែស្រាប់តែកាលពីថ្មីៗនេះ គេបានប្រទះឃើញតារាស្រីរូបនេះ មានភាពរឹងមាំជាងមុនឆ្ងាយ និងថែមទាំងប្តូរស្ទាយ៍តុបតែងយ៉ាងស្រស់ស្អាត គួរឲ្យទាក់ទាញខុសពីកាលលើកមុនដាច់ថែមទៀតផង។ 

Song Hye Kyo កាលពីមុន
Song Hye Kyo កាលពីមុន
Song Hye Kyo កាលពីមុន
Song Hye Kyo ក្រោយពេលលែងលះ
Song Hye Kyo ក្រោយពេលលែងលះ
Song Hye Kyo ក្រោយពេលលែងលះ
Song Hye Kyo ក្រោយពេលលែងលះ
Song Hye Kyo ក្រោយពេលលែងលះ
Song Hye Kyo ក្រោយពេលលែងលះ

២. តារាចម្រៀងស្រី Jiyeon សមាជិកក្រុម T-ARA

ទីបញ្ចប់ស្នេហារបស់តារាស្រីរូបនេះ ប្រាកដជាធ្វើឲ្យអ្នកទាំងអស់ហួសចិត្តជាក់ជាមិនខាន។ គួរឲ្យដឹងថា ក្រោយពី Jiyeon និងមិត្តប្រុសរបស់នាង ដែលបានទាក់ទងបានប្រមាណជាជាង៣ឆ្នាំ ប្រកាសចែកផ្លូវគ្នា មិនទាន់ទាំងបាន១ខែស្រួលបួលផង អតីតមិត្តប្រុសរបស់នាង ក៏បានប្រកាសមានកូនជាតារាស្រីផ្សេងប្រមាណជាជាង២ខែ និងថែមទាំងបានរៀបការជាមួយគ្នាថែមទៀតផង។

តួយ៉ាង ក្រោយជម្នះនឹងរឿងប្រេះស្រាំបេះដូងនេះបាន Jiyeon ក៏បានកែប្រែខ្លួនឯងជាថ្មី ផ្លាស់ប្តូរសម្រស់មកកាន់តែស្រស់ស្អាតជាងមុន និងកាន់តែមានមន្តស្នេហ៍ទ្វេដងផងដែរ។

Jiyeon ជាមួយអតីតមិត្តប្រុស
Jiyeon ជាមួយអតីតមិត្តប្រុស
Jiyeon ជាមួយអតីតមិត្តប្រុស
Jiyeon ក្រោយចែកផ្លូវគ្នា
Jiyeon ក្រោយចែកផ្លូវគ្នា
Jiyeon ក្រោយចែកផ្លូវគ្នា
Jiyeon ក្រោយចែកផ្លូវគ្នា

៣. តារាចម្រៀងស្រី Jennie សមាជិកក្រុម BLACKPINK

ព័ត៌មានស្នេហារវាង Jennie និង Kai សមាជិកក្រុម EXO គឺជាព័ត៌មានផ្ទុះកក្រើកដំបូងគេបំផុតប្រចាំដើមឆ្នាំ២០១៩ ដោយស្នេហាលួចលាក់របស់អ្នកទាំងពីរ ត្រូវបានខាងសារព័ត៌មាន Dispatch ទម្លាយខ្ទេចគ្មានសល់នៅថ្ងៃទី១ ខែ១ ឆ្នាំ២០១៩។ ប៉ុន្តែគួរឲ្យសោកស្តាយ ក្រោយពីប្រកាសទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមិនទាន់ទាំងបាន ១ខែស្រួលបួលផង Jennie និង Kai ក៏បានប្រកាសចែកផ្លូវគ្នាវិញតែម្តង។

តួយ៉ាង ក្រោយពីប្រកាសចែកផ្លូវគ្នាភ្លាម គេសង្កេតឃើញថា តារាស្រីវ័យ២៣ឆ្នាំរូបនេះ ក៏បានប្រែប្រួលការតុបតែងខ្លួនភ្លែត ពោលគឺបានផ្លាស់ប្តូរមកជាស៊ិចស៊ីបញ្ចេញសាច់ ធ្វើឲ្យហ្វេនរញ្ជួអារម្មណ៍មិនស្ទើរនោះឡើយ៕

Jennie កាលមិនទាន់ចែកផ្លូវគ្នា
Jennie ក្រោយចែកផ្លូវគ្នាជាមួយ Kai
Jennie ក្រោយចែកផ្លូវគ្នាជាមួយ Kai
Jennie ក្រោយចែកផ្លូវគ្នាជាមួយ Kai
Jennie ក្រោយចែកផ្លូវគ្នាជាមួយ Kai
Jennie ក្រោយចែកផ្លូវគ្នាជាមួយ Kai
Jennie ក្រោយចែកផ្លូវគ្នាជាមួយ Kai

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]