បារាំង៖ ក្លិបបាល់ទាត់អ្នកមាននៅបារាំង Paris Saint-Germain កំពុងតែមានសង្ឃឹមក្នុងការឆក់យកខ្សែប្រយុទ្ធ ជម្រើសជាតិអាហ្សង់ទីន Paulo Dybala ។ នេះបើតាមសេចក្ដីរាយការណ៍មួយពីប្រទេសបារាំង ដោយពួកគេជឿថា Juventus អាចនឹងលក់ខ្សែប្រយុទ្ធមុខស្រស់រូបនេះក្នុងតម្លៃខ្លួន ៥០លានអឺរ៉ូ។ 

កីឡាករ Paulo Dybala

បើតាមសារព័ត៌មានរបស់បារាំង RMC Sport, នាយកប្រតិបត្តិរបស់ក្លិប PSG លោក Leonardo បានដាក់ការចាប់អារម្មណ៍របស់លោកទៅលើ Dybala ដែលលោកគិតថារូបគេស័ក្ដិសមបំផុតសម្រាប់ ពង្រឹងតំបន់ខាងលើរបស់ក្រុម ជាពិសេសនោះគឺបើសិនជា Neymar ចាកចេញ។

តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនហាក់មានការធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារការបង្ហាញទម្រង់លេងមិនសូវជាបានល្អ និងក្រោយការមកដល់របស់អ្នកចាត់ការទូទៅថ្មីលោក Maurizio Sarri។  

កីឡាករ Paulo Dybala

ក្រៅពីក្លិបអ្នកមាននៅបារាំង Paris Saint-Germian ក៏ត្រូវបានបណ្ដាក្លិបធំៗជាច្រើនទៀតចាប់អារម្មណ៍ផងដែរ រួមមាន ក្លិបបិសាចក្រហម Manchester United និងក្លិបរួមលីគ Seire A ដែលដឹកនាំដោយលោក Conte គឺ Inter Milan។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]