កូរ៉េខាងត្បូង ៖ ស្ថិតក្នុងវ័យ ១៧ឆ្នាំ Yuna សម្រេចបានក្ដីស្រមៃរបស់ខ្លួន រហូតក្លាយជាតារា ដែលសព្វថ្ងៃទទួលបានប្រជាប្រិយភាពខ្លាំងមិនធម្មតា ខណៈដែលកំពុងជ្រកកោន ក្នុងផលិតកម្ម JYP ដ៏ល្បី។

សមាជិកក្រុម ITZY ដ៏ស្រស់ស្អាតម្នាក់នេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលមិនតិចទេ ក្រោយពេលដែលរូបភាព Teaser ថ្មីៗរបស់អាល់ប៊ុបចម្រៀង IT'Z ICY ដ៏ថ្មីសន្លាងរបស់ពួកគេ ត្រូវបានបង្ហោះចែកចាយ។

រូបភាពជាច្រើនសន្លឹក បានបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង ខណៈពេលដែលនាងញញឹម សម្លឹងទៅកាន់កាមេរ៉ា។  ទឹកមុខស្រស់ស្រាយ ពោរពេញថាមពល ចង្កេះតូចស្ដើងដែលសាកសមនឹងគ្រប់ប្រភេទសម្លៀកបំពាក់ បានក្លាយជាភាពទាក់ទាញថ្មីមួយសម្រាប់ Yuna នៅក្នុងក្របអាល់ប៊ុមថ្មីនេះ។

គួរបញ្ជាក់ផងដែរថា អាល់ប៊ុមចម្រៀងថ្មីរបស់ ITZY នឹងធ្វើការចេញផ្សាយជាផ្លូវការ នៅថ្ងៃទី ២៩ ខែកក្កដាខាងមុខនេះ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Yuna
រូបភាព Yuna
រូបភាព Yuna
រូបភាព Yuna
រូបភាព Yuna

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]