ចិន៖ ជាការពិតណាស់ អ្នកលក់ដូរភាគច្រើនក្នុងពេលបច្ចុប្បន្ននេះ តែងត្រូវបានគេសង្កេតឃើញថា ព្យាយាមរិះរកនូវគំនិតថ្មីប្លែកៗ ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញបែបកំប្លុកកំប្លែង ដូចជាការច្រៀង រាំ សម្ដែង តុបតែងខ្លួនលក្ខណៈបែកស្លុយ -ល- ដើម្បីជួយបង្កើននូវការលក់ ឬនាំចិត្តអតិថិជនឱ្យចូលមកទិញទំនិញរបស់ខ្លួន។

លោក Su កាត់សក់ស្ទាយ៍ម៉ូតផ្លែម្នាស់

ជាក់ស្ដែង បើក្រឡេកទៅមើលអ្នកលក់ម្នាស់ម្នាក់ នៅឯប្រទេសចិនឯណោះវិញ ថ្មីៗនេះកំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញសង្គម ពិសេសអតិថិជន ឬម៉ូយៗរបស់គាត់តែម្តង ក្រោយបែកគំនិតទៅកាត់សក់ស្ទាយ៍ម៉ូតផ្លែម្នាស់ ដើម្បីឲ្យស៊ីគ្នាជាមួយនឹងរបរលក់ម្នាស់របស់គាត់ រហូតទទួលបានការគាំទ្រ និងភ្ញៀវចូលទិញជាច្រើន។

លោក Su កាត់សក់ស្ទាយ៍ម៉ូតផ្លែម្នាស់

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា បុរសជនជាតិចិនកាត់សក់ម៉ូតប្លែកខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Su Changfeng ។ លោក Su គឺជាអ្នកលក់ផ្លែម្នាស់ម្នាក់ អស់រយៈពេលជាង៦ឆ្នាំមកហើយ ក្នុងទីក្រុង Nanning តំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន។

ជុំវិញនឹងការរៀបចំខ្លួនបែបប្លែកនេះ លោក Su បានលើកឡើងថា ដោយសារតែលោកបានតាំងចិត្ត និងជឿជាក់ថា ការធ្វើបែបនេះវានឹងជួយបង្កើនដល់ការលក់របស់លោកបានច្រើនជាងមុន។

លោកចាប់ផ្តើមធ្វើបែបនេះ តាំងតែពីខែ ឧសភា ឆ្នាំ២០១៩ មក រហូតដល់សព្វថ្ងៃនេះ ជាមួយនឹងស្ទាយ៍ម៉ូតសក់ និងលាបថ្នាំដូចផ្លែម្នាស់ ដែលវាគឺពិតជាទាក់ទាញខ្លាំងមែនទែន ពីក្រសែភ្នែកគ្រប់គ្នា ហើយអ្វីដែលពិសេសនោះ វាពិតជាមិនធ្វើឲ្យលោកខកបំណង ព្រោះថាការលក់របស់លោកគឺពិតជាដាច់ច្រើនជាងមុននឹកស្មានមិនដល់។

លោក Su កាត់សក់ស្ទាយ៍ម៉ូតផ្លែម្នាស់

លោក Su បាននិយាយថា មុនពេលដែលលោកមិនទាន់កាត់សក់បែបនេះ រាល់ថ្ងៃលោកអាចលក់ម្នាស់អស់ត្រឹមតែ ៤៥៤គីឡូក្រាមតែប៉ុណ្ណោះ។ ក្នុងនោះម្នាស់មួយផ្លែ ជាមធ្យមមានទម្ងន់ ២គីឡូក្រាម (ផ្លែធំ) ដូច្នេះក្នុងមួយថ្ងៃៗ លោកអាចលក់អស់ ២៣០ផ្លែ។

ប៉ុន្តែក្រោយពេលលោកចាប់ផ្តើមលេងស្ទាយ៍ម៉ូតសក់មក ឥឡូវនេះលោកអាចលក់ផ្លែម្នាស់អស់បានដល់ទៅជាង ៥៩០គីឡូក្រាមឯណោះ ក្នុងមួយថ្ងៃ (ប្រហែលខ្ទង់៣០០ផ្លែ)។

គួរឲ្យដឹងផងដែរថា ចាប់តាំងពីលោក Su ហាក់មានភាពល្បីល្បាញ និងមានគេស្គាល់លោកច្រើន ថាជាអ្នកលក់ម្នាស់ម៉ូតសក់ស្លុយនោះ លោកក៏ថែមទាំងទទួលបានរហស្សនាមថា «ប្រូ ផ្លែម្នាស់»«Pineapple Brother» ថែមទៀតផង៕

ទស្សនាវីដេអូខាងក្រោម៖  

លោក Su កាត់សក់ស្ទាយ៍ម៉ូតផ្លែម្នាស់
លោក Su កាត់សក់ស្ទាយ៍ម៉ូតផ្លែម្នាស់
លោក Su កាត់សក់ស្ទាយ៍ម៉ូតផ្លែម្នាស់
លោក Su កាត់សក់ស្ទាយ៍ម៉ូតផ្លែម្នាស់
លោក Su កាត់សក់ស្ទាយ៍ម៉ូតផ្លែម្នាស់
លោក Su កាត់សក់ស្ទាយ៍ម៉ូតផ្លែម្នាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]