ភ្នំពេញ៖ ដូចដែលប្រិយមិត្តជ្រាបរួចមកហើយថា រយៈពេលជាច្រើនឆ្នាំមកនេះ លោក ឆន សុវណ្ណរាជ និងអ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានអ្នកគាំទ្រនាំគ្នានិយាយថា អ្នកទាំងពីរគឺជាដៃគូចម្រៀងដ៏សមបំផុត ដល់ថ្នាក់រហូតដល់អ្នកខ្លះយល់ច្រឡំថា អ្នកទាំងពីរអាចនឹងមានទំនាក់ទំនងស្នេហា ក្រៅឆាកពិតប្រាកដថែមទៀតផង។

យ៉ាងណាមិញ ក្រោយមកអ្នកនាង ឱក សុគន្ធកញ្ញា ក៏សម្រេចចិត្តចូលរោងការជាមួយបុរសម្នាក់ផ្សេងទៀត ដែលត្រូវបានគេស្គាល់ថាជាប្អូនរបស់ម្ចាស់ផលិតកម្ម ដែលទាំងនេះបានធ្វើឲ្យមហាជន មួយចំនួនគិតថាបើបែបនេះទៅហើយ លោក ឆន សុវណ្ណរាជ និងអ្នកនាង ឱក សុគន្ធកញ្ញា ប្រហែលជាលែងជាដៃគូចម្រៀង ដ៏សាកសមសម្រាប់មហាជនតទៅទៀតហើយ។

ក៏ប៉ុន្តែស្រាប់តែម្សិលមិញនេះ អ្វីដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលនោះ នៅពេលដែលផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទ របស់លោក ឆន សុវណ្ណរាជ ជា Lyric វីដេអូ មានចំណងជើងថា៖ “I Love You” ដោយមានអ្នកនាង ឱក សុគន្ធកញ្ញា ចូលរួមសម្តែងផងនោះ បានធ្វើឲ្យមហាជនរំភើបជាខ្លាំង ក្រោយឃើញការវិលត្រឡប់សម្តែងជាមួយគ្នាជាថ្មីរបស់អ្នកទាំងពីរ បន្ទាប់ពីអ្នកនាង ឱក សុគន្ធកញ្ញា រៀបការរួច។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញចម្រៀងមួយបទនេះ អ្នកទាំងពីរត្រូវបានមហាជនលាន់មាត់សរសើរថា ពួកគេនៅតែជាដៃគូចម្រៀងដ៏សាកសមដដែល បើទោះជាអ្នកនាង ឱក សុគន្ធកញ្ញា រៀបការរួចក៏ដោយ។ ម៉្យាងវិញទៀត អ្នកគាំទ្រក៏ទទូចសុំឲ្យអ្នកទាំងពីរ មានបទចម្រៀងសម្តែងរួមគ្នាបែបនេះ ឲ្យច្រើនៗនាពេលខាងមុខថែមទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

បទ “I Love You”
បទ “I Love You”
បទ “I Love You”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា