អង់គ្លេស៖ ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal ជិតសម្រេចបានក្នុងការនាំយកខ្សែប្រយុទ្ធ Everton Soares ដែលជាកីឡាករសំខាន់មួយរូប បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលឈ្នះពានរង្វាន់ Copa America 2019។ 

កីឡាករ Everton Soares

ចំពោះតម្លៃខ្លួនរបស់គេ ត្រូវបានដឹងថា Arsenal អាចនឹងចំណាយទំហំទឹកប្រាក់ប្រមាណជា ៤០លានអឺរ៉ូ សម្រាប់ខ្សែប្រយុទ្ធម្នាក់នេះ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស បានចុះផ្សាយថា ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះបានបញ្ជូនគ្រូពេទ្យទៅប្រទេសប្រេស៊ីល ដើម្បីធ្វើតេស្ដសុខភាពរបស់ Everton ស្របពេលដែល Everton ផ្ទាល់បានបង្ហោះសារនៅក្នុងការគណនីផ្លូវការ Instagram ថាខ្លួនកំពុងតែរៀនភាសាអង់គ្លេស។  

កីឡាករ Everton Soares

តាមពិតទៅគោលដៅចម្បងសម្រាប់ខ្សែប្រយុទ្ធដែល Arsenal ចង់បាននាទីផ្សារដោះដូរលើកនេះគឺ កីឡាករ Wilfried Zaha នោះទេ ប៉ុន្តែដោយសារតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធរបស់ Crystal Palace រូបនេះថ្លៃពេក បានធ្វើឲ្យអ្នកចាត់ការទូទៅ Arsenal លោក Unai Emery បានសម្លឹងទៅមើលកីឡាករផ្សេង។

លោក Unai Emery និងកីឡាករ Zaha

Everton បានចំណាយរយៈពេល ៦ឆ្នាំជាមួយក្របខណ្ឌកំពូលរបស់ប្រេស៊ីលក្នុងក្លិប Gremio។ ក្រោយពេលបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិប្រេស៊ីល ក្នុងពានរង្វាន់ Copa America 2019 ខ្សែប្រយុទ្ធរូបនេះត្រូវបាន បណ្ដាក្លិបធំៗនៅអឺរ៉ុបជាច្រើនតាមអន្ទងចង់បាន។ 

កីឡាករ Everton Soares

គួរបញ្ជាក់ផងដែរថា ៦ឆ្នាំជាមួយ Gremio, Everton Soares ចូលលេងបាន ១៤៨ប្រកួត រកគ្រាប់បាល់បាន ៣៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ១០ដង៕  

ប្រភព៖ Marca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]