ចិន៖ ផ្ទុះការរិះគន់និងចាប់អារម្មណ៍យ៉ាងខ្លាំង ទាក់ទិនទៅនឹងបុរសចំណាស់ម្នាក់ទទូចទិញឡានក្នុងតម្លៃ ២ដុល្លារ ក្រោយក្រុមហ៊ុនផ្សាយលក់ច្រឡំតម្លៃ។

យោងតាមវីដេអូបានឱ្យដឹងថា ថ្មីៗនេះមានបុរសចំណាស់ម្នាក់ទទូចទិញឡានមួយគ្រឿងក្នុងតម្លៃ ១៣យ័ន(២ដុល្លារ) ព្រោះតែខាងក្រុមហ៊ុនផ្សាយលក់ច្រឡំតម្លៃ ពោលគឺលក់ឡានក្នុងតម្លៃ ១២.៩៨យ័ន។

ក្រោយមកអ្នកលក់ឡានក៏បានប្រាប់បុរសចំណាស់ម្នាក់នេះហើយថា តម្លៃនេះគឺគេដាក់ច្រឡំនោះទេ ប៉ុន្តែបុរសចំណាស់ម្នាក់នេះ នៅតែទទូចចង់ទិញឡានក្នុងតម្លៃ ២ដុល្លារដដែល ដោយពោលពាក្យថា៖

«មិនថាច្រឡំតម្លៃ ឬក៏អត់នោះទេ វាមិនមែនជាបញ្ហាយើងនោះទេ។ ប្រសិនបើហាងនាងដាក់លក់តម្លៃប៉ុណ្ណឹង អីចឹងនាងត្រូវតែយកឡានឱ្យយើង។»

អ្វីដែលហួសចិត្តទៀតនោះ សូម្បីតែអ្នកនៅជិតនោះក៏បានគាំទ្របុរសម្នាក់នេះផងដែរ ព្រោះពួកគេក៏មកទីនេះដើម្បីទិញឡានក្នុងតម្លៃ ២ដុល្លារផងដែរ។

ក្រោយពីមានការឈ្លោះប្រកែកគ្នាខ្លាំងឡើងទៅ ខាងនារីលក់ឡានក៏បានស្រក់ទឹកភ្នែកយកតែម្តង ព្រោះតែបុរសចំណាស់នោះ ស្រែក និងទាមទារចង់ទិញឡាននេះយកឱ្យទាល់តែបាន។

រឿងនេះបាននិងកំពុងតែល្បីពេញបណ្តាញសង្គមចិន ដោយអ្នកខ្លះក៏សង្ស័យថាតើ វាគឺជារឿងពិតប្រាកដ ឬក៏សម្តែង។

អ្នកខ្លះយល់ថា វាគ្រាន់តែជាការសម្តែងបោកប្រាស់ដើម្បីចង់ប្រម៉ូតហាងលក់ឡាននេះតែប៉ុណ្ណោះ។

ដោយឡែក យោងតាមបុគ្គលិកម្នាក់បាននិយាយថា វាគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ។

យ៉ាងណាមិញ សមត្ថកិច្ចបានសង្ស័យហាងលក់ឡាននេះថា បានក្លែងបន្លំ និងបោកប្រាស់តម្លៃដល់ភ្ញៀវ ហើយពេលនេះសមត្ថកិច្ចក៏កំពុងតែស៊ើបអង្កេតរឿងនេះបន្ថែមទៀតផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]