ថៃ៖ ជាក់ស្តែង ជីវិតគ្រួសារ មានរឿងរញ៉េរញ៉ៃច្រើនណាស់ មិនអាចបរិយាយរៀបរាប់អស់ ដែលមនុស្សនៅលីវ មិនអាចយល់បាន។ ហើយប្រសិនបើអ្នកមិនចេះក្នុងការ បង្ការ ទប់ស្កាត់ និងរកវិធីកែតម្រូវទៀតនោះ អ្នកនឹងប្រឈមមុខ នឹងការខ្វែងគំនិតគ្នា និងលែងលះជាមួយគ្នា យ៉ាងប្រាកដណាស់។

ជាក់ស្តែង នៅក្នុងពិភពសិល្បៈថៃ គេសង្កេតឃើញថា​តារាស្រី តែងតែជ្រើសរើសយកស្វាមី ប្រកបទៅដោយភាពឥតខ្ចោះ ទាំងសង្ហា មានទ្រព្យសម្បត្តិ ហើយជួនកាល មានភាពល្បីល្បាញ ប្រហាក់ប្រហែលពួកគេទៀតផង។ ប៉ុន្តែនៅខាងក្រោយ នៃភាពល្អឥតខ្ចោះ តើអ្នកដឹងទេ ថាតារាស្រីទាំងអស់នោះ ប្រឈមមុខនឹងអារម្មណ៍បែបណា ទប់ស្កាត់បែបណា កុំឲ្យស្វាមី បែកចិត្ត និងងាករកស្រីក្រៅ?

បើតាមប្រភពព័ត៌មានថៃមួយ បានបង្ហាញពីតិចនិក និងវិធីរបស់តារាស្រី អាចចងចិត្តស្វាមី ក្រោយពេលរៀបការ ឲ្យនៅស្រលាញ់ពួកគេ ដែលវិធីទាំងនោះ ពិតជាសាមញ្ញ និងគ្រាន់តែមនុស្សភាគច្រើន​មិនដែល អនុវត្តធ្វើតែប៉ុណ្ណោះ។ តើមានអ្វីខ្លះទៅ?

១) នាំស្វាមីហាត់ហាត់ប្រាណ៖ វិធីនេះ មិនត្រឹមតែជួយចងចិត្តស្វាមីទេ តែជួយឲ្យខ្លួនឯង និងស្វាមី មានសុខភាពល្អ រាងកាយមាំមួនទៀតផង។ ការដែលយកពេលហាត់ប្រាណ ជារៀងរាល់ថ្ងៃ វាជួយឲ្យស្វាមី មិនសូវបែកគំនិតគិតអីច្រើន ហើយមានពេលវេលាខ្លះ នៅក្បែរប្រពន្ធ ទៀតផង។ ជាពិសេស ទៀតនោះ វិធីនេះ ក៏តែងតែឃើញ តារាៗ ធ្វើជាញឹកញាប់ ដោយមួយថ្ងៃៗ ពូកគេ តែងដឹកដៃស្វាមីទៅហាត់ប្រាណ ដើម្បីបង្កើនអារម្មណ៍ល្អៗជាមួយគ្នា។ ជួនកាល ពួកគេ​ក៏អាច ដើរ ឬរត់លេងជាមួយគ្នា ជួយឲ្យមានអនុស្សាវរីយ៍ជាមួយគ្នាផងដែរ។

រូបតំណាង

២) ដើរលេងឆ្ងាយៗ ឬក្រៅប្រទេស៖ តិចនិកនេះ ជួយឲ្យអារម្មណ៍ស្វាមី កាន់តែល្អ និងស្រស់ស្រាយជាងមុន ក្រោយពីធ្វើការហត់នឿយ អស់មួយរយៈ។ ហើយប្រសិនបើភរិយា ឆ្លៀតពេលនេះ បង្ហាញអារម្មណ៍ល្អៗ និងកាយវិការស្និទ្ធស្នាលទៀតនោះ កាន់តែធ្វើឲ្យ ស្វាមី​នឹងមិនអាចទៅណារួចបាននោះទេ។ ជាក់ស្តែង តារាសម្តែងស្រីនាង Margie តែងតែនាំស្វាមីរបស់នាង ដើរលេងសឹងតែរាល់ពេល ដោយក្នុងមួយខែ មិនដឹងជាដើរលេងប៉ុន្មានដងទេ ព្រោះនាងចង់ឲ្យស្វាមី មានអារម្មណ៍ ជ្រះថ្លា មិនឲ្យស្មុគស្មាញច្រើន រហូតបែកគំនិតមានអ្នកផ្សេង។

Margie និងស្វាមី
Margie និងស្វាមី

៣) សកម្មភាពផ្សេងៗ ដែលធ្វើជាមួយគ្នា កាលនៅសង្សារ៖ ការងារនៅក្នុងផ្ទះ ក៏ជាផ្នែកមួយជួយឲ្យ អារម្មណ៍ភរិយាស្វាមី កាន់តែល្អប្រសើរផងដែរ មិនមែន ចាំតែភរិយា តែម្នាក់ឯងនោះទេ។ ក្នុងនោះដែរ ស្វាមី អាចជួយធ្វើការខ្លះៗ និងអង្គុយមើលទូរទស្សន៍ ជាមួយគ្នា សើចសប្បាយជាមួយគ្នា ដែលធ្វើឲ្យ អារម្មណ៍ អ្នកទាំងពីរ កាន់តែដូចពេលនៅជាសង្សារនឹងគ្នាទៀតផង។ វិធីនេះ តារាស្រីថៃភាគច្រើន ពួកគេ តែងតែធ្វើ ទោះមានការរវល់នឹងការថតរឿងប៉ុណ្ណាក៏ដោយ ព្រោះចំនុចតូចនេះ ក៏អាចទាញចិត្តស្វាមីឲ្យកាន់តែស្រលាញ់ផងដែរ។

រូបតំណាង

៤) ចូលចិត្តថតរូបលេងជាមួយគ្នា ពេលនៅជិតគ្នា៖ រឿងមួយនេះ វាពិតជាសាមញ្ញ តែសម្រាប់តារាល្បីៗ តែងតែធ្វើ ព្រោះវាជួយឲ្យបង្កើន ភាពស្និទ្ធស្នាល និងទុកជាអនុស្សាវរីយ៍ទៅថ្ងៃក្រោយផងដែរ។ ជាពិសេស​អ្នកក៏អាច លេងទឹកមុខបែបកំប្លែង ក្រមិចក្រមើម ជាមួយនឹងស្វាមី មិនមែនថតរូបជាមួយគ្នា មុខមាំៗ បែបលក្ខណៈបិទកាតនោះទេ។

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]