រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ត្រីវ័យក្មេងម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកអាយខុន ពណ៌ខៀវលាយស ជិះតាមផ្លូវហើយលើកទូរស័ព្ទដៃមកនិយាយជាមួយសង្សារត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់បានសម្រេច ហើយរត់គេចខ្លួនបាត់ ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨នឹង១៥នាទីយប់ ថ្ងៃទី១៧ ខែកក្កដានេះ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ វ័យអាយុ២០ឆ្នាំជាង ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាអាយខុន ពណ៌ខៀវលាយស បើកបរតាមបណ្តោយផ្លូវជាតិលេខ5 ក្នុងទិសដឹងពីជើងទៅត្បូង ខណៈពេលដល់ចំណុចកើតហេតុខាងលើជនរងគ្រោះទើបតែចេញមកពីផ្ទះនៅម្ដុំគីឡូលេខ7 រួចហើយគោលបំណងទៅជួបសង្សារនៅនៅមុខនៅមុខស្ថានីយទូរទស្សន CTN ហើយលុះពេលដែលជិតដល់ផ្ទះសង្សារហើយក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅស៊េរី 2010 មិនចាំស្លាកលេខបានជិះមកដើរជាមួយជនរងគ្រោះ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច ហើយបើករត់គេចខ្លួនបាត់ស្រមោល បណ្ដាលឲ្យស្ត្រីរងគ្រោះដួលម៉ូតូរលាត់ដៃរលាត់ជើង ហើយភ្លាមនោះដែរសមត្ថកិច្ចខណ្ឌឫស្សីកែវបានធ្វើការអន្តរាគមន៍ជួយដេញចាប់ជនសង្ស័យ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំខ្លួនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលគីឡូម៉ែត្រលេខ6 ដើម្បីស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]