បរទេស៖ ខ្សែការពារស្ដាំរបស់ក្រុមជម្រើសជាតិតោកំណាចអង់គ្លេស និងក្លិបមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Kieran Trippier មានភាគរយខ្ពស់ក្នុងការផ្លាស់ទៅលេងនៅទឹកដីអេស្ប៉ាញជាមួយក្លិប Atletico Madrid ក្នុងតម្លៃខ្លួន ២០លានផោន។ 

កីឡាករ Kieran Trippier

ខ្សែការពារវ័យ ២៨ឆ្នាំ Trippier បានចូលរួមជាមួយ Spurs កាលពីឆ្នាំ២០១៥ ក្រោយផ្លាស់មកពី Burnley និងបានបង្ហាញខ្លួនឲ្យក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះបានលើសពី ១០០ប្រកួត ខណៈដែលការបង្ហាញខ្លួនលើកចុងក្រោយរបស់គេ គឺការលេងក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ក្នុងខែមិថុនា។

កីឡាករ Kieran Trippier

Trippier បានសារភាពថាខ្លួនមិនច្បាស់នោះទេចំពោះអនាគតខ្លួនជាមួយ Tottenham Hotspur ពោលគឺកំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល ខណៈពេលដែលកុងត្រារបស់គេ និងក្លិបមានសុពលភាពដល់ឆ្នាំ ២០២០ ឯណោះ។ 

កីឡាករ Kieran Trippier

Trippier ទំនងអាចជាកីឡាករខ្សែការពារទីបីដែលអ្នកចាត់ការទូទៅលោក Diego Simeone នាំចូលក្នុងរដូវកាលនេះ បន្ទាប់ពីកីឡាករខ្សែការពារកណ្ដាល Felipe ពី Porto និង ខ្សែការពារឆ្វេង Renan Lodi ពីក្លិបប្រេស៊ីល Athletico Peranaense។ 

លោក Diego Simeone

ជាមួយការនាំយកខ្សែប្រយុទ្ធជម្រើសជាតិព័រទុយកាល់ Joao Felix ក្នុងតម្លៃខ្លួន ១១៣លានផោន និងខ្សែបម្រើ Marcos Llorente ពី Real Madrid ក្នុងតម្លៃខ្លួន ៣៦លានផោន បូករួមទាំងតម្លៃខ្លួនរបស់ Trippier ទៀត AT Madrid ចំណាយប្រាក់អស់ខ្ទង់ ១៧០លានផោនទៅហើយក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកនេះ។ 

កីឡាករ Joao Felix និងកីឡាករ Llorente

យ៉ាងណាមិញ ជើងឯករងក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga មួយនេះ ទើបតែទទួលបានទឹកប្រាប់ ១០៧.៧ លានផោន ក្នុងការលក់ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Antoine Greizmann ទៅឲ្យក្លិបអ្នកមានបុណ្យ Barcelona។

Griezmann ទៅចូលរួមជាមួយ Barcelona

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]