ភ្នំពេញ៖ នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងសង្កេតឃើញមានការបង្ហោះជូនទស្សនានូវវីដេអូភាពយន្តគំនូរជីវចល និងភាពយន្តខ្លីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុកក៏ដូចជា យូធូប ដែលវីដេអូទាំងនេះក្រុមហ៊ុន មិត្តហ្វូន បានចំណាយថវិកាក្រុមហ៊ុនផ្ទាល់ដើម្បីផលិត និងចែករំលែកដល់អ្នកប្រើប្រាស់បណ្ដាញសង្គមបានទស្សនា។

ជាការចូលរួមចំណែកកៀរគរសាមគ្គីភាព និងបំផុសស្មារតីធ្វើជាមនុស្សល្អ និងស្មោះត្រង់ ដូចនេះមិត្តហ្វូនបានចំណាយនូវថវិកាក្រុមហ៊ុនផ្ទាល់ក្នុងការផលិតនូវវីដេអូទាំងនេះ ដើម្បីអាចឲ្យលោកអ្នកទស្សនា បានយល់ជ្រាបនូវលក្ខខណ្ឌជីវិតរបស់តួអង្គផ្សេងៗពីគ្នា ដែលពួកគេស្វែងរកផ្លូវចែករំលែក និងលះបង់ភាពស្រណុកសុខស្រួលរបស់ខ្លួនដើម្បីក្ដីសុខមនុស្សជុំវិញខ្លួន។

ចំពោះគម្រោងទីមួយរបស់ខ្លួន គឺវីដេអូគំនូរជីវចល ដែលមានឈ្មោះថា «ក្រដាស ស» ចំនួន ៣៦ ភាគ ហើយនឹងបន្តផលិតចំនួន ២៤ ភាគបន្ថែមទៀត សម្រាប់ខែមិថុនាដល់ខែធ្នូ។ ដោយឡែកក្រុមហ៊ុនមិត្តហ្វូន ក៏បានចំណាយថវិកាលើគម្រោងទីពីររបស់ខ្លួនផងដែរ គឺខ្សែភាពយន្តខ្លីដែលបានបង្កប់នូវគំនិតសំខាន់ គឺដើម្បីលើកស្ទួយនូវការចេះជួយគ្នាមិនថាក្នុងរង្វង់គ្រួសារ ឬសង្គមជាតិឡើយ។ សព្វថ្ងៃក្រុមហ៊ុនបានផលិតភាពយន្តខ្លីចំនួនបីរួចមកហើយ ដែលមានចំណងជើងដូចជា «ការជួបជុំដ៏មានន័យ» «ម្លប់» និង «លោកគ្រូពោះតាន់» ជាដើម។ គម្រោងទាំងពីរនេះបានទទួលនូវសន្ធឹកនៃការគាំទ្រយ៉ាងច្រើនលើសលប់ តាមរយៈយូធូប និងគេហទំព័រហេ្វសបុកផ្លូវការរបស់ក្រុមហ៊ុន មិត្តហ្វូន។

គួរបញ្ជាក់ផងដែរថា គម្រោងទាំងពីរខាងលើ គឺគំនិតផ្តួចផ្ដើមក្នុងការផលិតរបស់ក្រុមហ៊ុនទូរគមនាគមន៍ មិត្តហ្វូន ដោយមានក្រុមហ៊ុន ប៊្លូ មេឌា ខេបូឌា ជាផលិករ។

ក្រុមហ៊ុន មិត្តហ្វូន ផ្តល់សេវាគ្របដណ្តប់ទូលំទូលាយ និងគួរឲ្យទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសេវាកម្ម 3G និង 4G LTE ដែលលឿនបំផុតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុននេះក៏ផ្តល់ទូរស័ព្ទស្មាតហ្វូន និងបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍ផ្សេងៗផងដែរ។ មិត្តហ្វូនក៏បានបណ្តាក់ទុនយ៉ាងខ្លាំងទៅលើការអប់រំ និងសេវាកម្មសុខភាព ដើម្បីអភិវឌ្ឍគុណភាពជីវិត និងពន្លឿនការអភិវឌ្ឍប្រទេសជាតិថែមទៀតផង៕

ទស្សនាវីដេអូគំនូរជីវចល និងភាពយន្តខ្លីនៃគម្រោងទាំងពីរដូចខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]