កូរ៉េខាងត្បូង ៖ ថ្មីៗនេះ មានបទចម្រៀងកូរ៉េជាច្រើនបទ ដែលទើបតែធ្វើការចេញផ្សាយ ត្រូវបានអ្នកគាំទ្រទម្លាយថា វាជាបទចម្រៀងចាស់ ដែលធ្លាប់ថតសម្លេងតាំងពីយូរចាស់មកហើយ ប៉ុន្តែទើបតែចេញផ្សាយ ក្នុងរយៈពេលច្រើនឆ្នាំបន្ទាប់ ដោយសារ តែមូលហេតុបច្ចេកទេសមួយចំនួន។

ជាការពិតណាស់ ការខិតខំប្រឹងប្រែង ក្នុងការបង្កើតបទចម្រៀងមួយបទៗ វាពិតជាមិនមែនជារឿងងាយស្រួលឡើយ ដូច្នេះហើយ មិនថាជួបបញ្ហាអ្វីនោះទេ ក្រុមផលិតករនៅតែរក្សាបទចម្រៀងនោះទុក និងធ្វើការបញ្ចេញវានៅពេលក្រោយ ដែលសាកសម។

ចង់ដឹងថា តើបទចម្រៀងណាខ្លះ នៅក្នុងវិស័យ Kpop ដែលជាបទត្រូវគេថតទុកជាយូរមកហើយ តែទើបតែចេញផ្សាយ?

តោះទស្សនាវីដេអូខាងក្រោម ៖ 

១. បទចម្រៀង “Untitled, 2014” របស់ G-Dragon

ខណៈដែលអ្នកគាំទ្រមួយចំនួនជឿថា ចំណងជើងនៃបទចម្រៀងនេះ គឺតំណាងឲ្យផលបូកនៃឆ្នាំកំណើត ខែកំណើត និងថ្ងៃកំណើតរបស់ G-Dragon ប៉ុន្តែវាត្រូវបានគេរាយការណ៍ថាចំណងជើងនេះ គឺតំណាងឲ្យឆ្នាំដែលបទនេះត្រូវបានថត ទៅវិញទេ។

ហើយបទនេះត្រូវបានចេញផ្សាយ នៅក្នុងឆ្នាំ ២០១៧។ វាមានរយៈពេល ៣ឆ្នាំបន្ទាប់ពីថតរួច។ 

២. បទចម្រៀង “Forever Young” របស់ Blackpink

បទចម្រៀងនេះបានចេញផ្សាយនៅក្នុងឆ្នាំ២០១៨ ប៉ុន្តែវាត្រូវបានគេនិពន្ធឡើង នៅក្នុងឆ្នាំ ២០១៥ ដែលនេះមានន័យថា វាជាបទចម្រៀងសម្រាប់ក្រុម 2NE1 ប្រសិនបើពួកគេមិនទាន់បំបែកក្រុម។  

៣ បទចម្រៀង “Dancing Queen” របស់ Girls’ Generation

ក្នុងឆ្នាំ ២០០៨ សមាជិកក្រុម Girls 'Generation បានថតវីដេអូបទចម្រៀងមួយនេះ ប៉ុន្តែវាត្រូវបានចេញផ្សាយ នៅក្នុងរយៈពេល ៤ឆ្នាំក្រោយ បន្ទាប់ពីថត។ 

៤ បទចម្រៀង “My Thoughts, Your Memories” របស់សមាជិកក្រុម Super Junior គឺ Kyuhyun

បទនេះត្រូវបានថតរយៈពេល ៣ឆ្នាំ មុនពេលចេញអាល់ប៊ុមទោលរបស់ Kyuhyun។ បទនេះជាការសហការណ៍និពន្ធដោយ Kyuhyun និង Changmin សមាជិកក្រុម TVXQ។ 

៥ បទចម្រៀង “El Dorado” របស់ EXO

នៅក្នុងឆ្នាំ២០១២ "El Dorado" ត្រូវបានគេបើកបង្ហាញជាលើកដំបូង នៅក្នុងពេលជាមួយគ្នា ដែលគេបញ្ចេញរូបភាពដំបូងរបស់ Chanyeol។ ប៉ុន្តែជាក់ស្ដែង ៣ឆ្នាំក្រោយ ទើបហ្វេនបានស្ដាប់បទនេះជាផ្លូវការ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]