ខេត្តបាត់ដំបង ៖ ដោយសារ​ការ​ធ្វេសប្រហែស​របស់​អាណាព្យាបាល បាន​ធ្វើ​ឲ្យ​កូនប្រុស​ដែល​ទើប អាយុ​២​ខួប​ម្នាក់​លង់ទឹក​ពាង​ស្លាប់​យ៉ាង​រន្ធត់ នៅ​វេលា​ម៉ោង​៣ និង​៤៥​នាទី រសៀល​ថ្ងៃ​ទី​១៦ កក្កដា ២០១៩ ស្ថិត​នៅ​ភូមិ​សាមគ្គី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​។ សមត្ថកិច្ច​បាន​របាយការណ៍​ថា កុមា​រា​រង​គ្រោះ​ដែល​ទើប​មាន អាយុ​២​ខួប​នោះ ឈ្មោះ ណែ​ត សុ​ឌី រស់នៅ​ភូមិ​, ឃុំ​កើតហេតុ​ខាងលើ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា កុមា​រា​នោះ​បាន​លង់ទឹក​ពាង​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន​ស្លាប់ នៅ​ពេល​ឪពុក​.​ម្តាយ​រវល់​ធ្វើ​ការងារ​ទុក​ឲ្យ​កូន​លេង​ម្នាក់ឯង​។ បើ​តាម​ប្រភព​ព័ត៌មាន​នានា​បាន​ឲ្យ​ដឹង​ថា ពេល​ដែល​ឪពុក​ម្ដាយ​កំពុងធ្វើការ​ងារ​ទុក​ឲ្យ​កូន​នៅ​លេង​ម្នាក់ឯង។

គ្រាហ៍​នោះ​កូន​បាន​លេង​ក្បែរ​ពាង ហើយ​កុមា​រា​បាន​តោង​ឡើង​ពាង ទើប​ដាំ​ក្បាល​ធ្លាក់​ចូល​ក្នុង​ពាង​បណ្ដាល​ឲ្យ លង់​ស្លាប់​តែ​ម្តង​។ ប៉ុន្តែ​ពេល​បាត់​កូន អាណាព្យាបាល​ក៏​ដើរ​រក​កូន តែ​រក​មិនឃើញ លុះ​អើត​មើល​ក្នុង​ពាង​ក៏ ភ្ញាក់ផ្អើល​តែ​ម្ដង ព្រោះ​ឃើញ​កូន​ស្លាប់​ក្នុង​ពាង​បាត់​ទៅ​ហើយ​។ សមត្ថកិច្ច​បាន​និយាយ​ថា នេះ​ជា​កំហុស​របស់ អាណាព្យាបាល ដែល​ធ្វេសប្រហែស​ទើប​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បែប​នេះ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]