កូរ៉េខាងត្បូង៖ កន្លងមក តារាចម្រៀងKpopប្រុស Jackson Wang សមាជិកក្រុម GOT 7 ត្រូវបានអ្នកគាំទ្រចាត់ទុកថា លោកគឺតារាចម្រៀងប្រុសមួយរូប ដែលមានរូបរាងទាក់ទាញ លេចធ្លោ មានសាច់ដុំ ៦កង់ណែនៗ អមជាមួយនឹងមុខមាត់ស្រស់សង្ហា ស្នាមញញឹមស្រស់ស្រាយ ពោរពេញទៅដោយមន្តស្នេហ៍ផងដែរ។

ជាការពិតណាស់ កន្លងមកនេះ Jackson ក៏ធ្លាប់បានបង្ហើបប្រាប់ផងដែរពីតិចនិក ថែរក្សារូបរាងស្រស់សង្ហារបស់លោក ដោយលោកធ្លាប់បានលើកឡើងមកថា ទម្រាំតែថែរក្សាបាននូវរូបរាងបែបនេះ គឺពិតជាមិនងាយស្រួលឡើយ ដោយលោកត្រូវបែងចែក ការតមចំណីអាហារឲ្យបានត្រឹមត្រូវ និងជាពិសេសគឺការហាត់ប្រាណតែម្តង។

ជាក់ស្តែង កាលពីថ្មីៗនេះផងដែរ Jackson ក៏បានបង្ហោះនូវរូបថតមួយសន្លឹករបស់លោក នៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ខណៈពេលកំពុងតែនៅក្នុងក្លឹបហាត់ប្រាណមួយកន្លែង ដើម្បីហ្វឹកហាត់លំហាត់ប្រាណថែរក្សារូបរាងសាច់របស់លោក។ ប៉ុន្តែរូបថតមួយសន្លឹកនេះ ក៏បានទាក់ទាញភ្នែកប្រិយមិត្តគាំទ្រជាខ្លាំង ជាមួយនឹងរូបរាងដ៏សែនស៊ិចស៊ីរបស់ តារាប្រុសវ័យ២៥ឆ្នាំរូបនេះ។

ដោយក្នុងនោះផងដែរ Jackson បានដោះអាវបញ្ចេញសាច់ដុំយ៉ាងសង្ហា និងបានស្លៀកត្រឹមតែខោកីឡាជើងវែងរឹបរាងមួយប៉ុណ្ណោះ បង្ហាញឲ្យអ្នកគាំទ្របានឃើញ រូបរាងពិតរបស់លោកពេញៗភ្នែកតែម្តង។ មិនតែប៉ុណ្ណោះ បើទោះបីជាអ្នកគាំទ្រជាច្រើន ធ្លាប់បានឃើញJackson ដោះអាវបញ្ចេញសាច់ដុំជាញឹកញាប់ទៅហើយក្តី ប៉ុន្តែរូបថតរបស់ Jackson លើកនេះ អាចនិយាយបានថា មិនធ្វើឲ្យអ្នកគាំទ្រមិនក្តៅខ្លួនមិនបានតែម្តង៕   

Jackson Wang សមាជិកក្រុម GOT 7
Jackson Wang សមាជិកក្រុម GOT 7
Jackson Wang សមាជិកក្រុម GOT 7
Jackson Wang សមាជិកក្រុម GOT 7
Jackson Wang សមាជិកក្រុម GOT 7
Jackson ពាក់ខោរឹបហាត់ប្រាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]