ថៃ៖ បន្ទាប់ពីរៀបការរួចបានប៉ុន្មានថ្ងៃ តារាសម្ដែងស្រី អ្នកនាង Apinya ក៏បាននាំស្វាមី ទៅដើរលេងកម្សាន្ត លំហែអារម្មណ៍នៅលើទឹកដីកោះយ៉ាងផ្អែមល្ហែម មិនចាញ់គូស្នេហ៍របស់តារាដទៃដែលទើបនឹងរៀបការរួចនោះទេ។

យ៉ាងណាមិញ បន្ទាប់ពីរៀបការរួចឃើញថាតារារូបនេះ ក៏នៅមិនទាន់ចេញទទួលការងារសិល្បៈនៅឡើយទេ ស្របពេលដែលថ្មីៗនេះ មានការលេចលឺថានាងក៏កំពុងតែពិចារណា ចំពោះការថតផ្សព្វផ្សាយពាណិជ្ជកម្មថ្នាំថែរក្សារាង ដែលទទួលបានតម្លៃខ្លួនដល់ទៅខ្ទង់លានបាតឯណោះ តែទោះយ៉ាងណា​ នាងនៅតែមិនភ្លេចទៅក្រេបទឹកឃ្មុំ និងដើរលេងកម្សាន្តជាមួយនឹងស្វាមីជាមុនសិនផងដែរ។

ជាក់ស្តែង កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមផ្លូវការរបស់តារាស្រីរូបនេះ បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយនឹងស្វាមីរបស់ខ្លួន ដោយបានធ្វើឲ្យអ្នកគាំទ្រក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនច្រណែនគ្រប់គ្នាតែម្តង។

ទន្ទឹមជាមួយនឹងសកម្មភាពទាំងអស់នេះដែរ ពិតជាបង្ហាញឲ្យឃើញថា ពួកគេទាំងពីរពិតជាមានសុភមង្គលខ្លាំង ហើយនេះក៏ជាអ្វីដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បានជីវិតគូបែបនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Apinya និងស្វាមី
Apinya និងស្វាមី
Apinya
Apinya និងស្វាមី
Apinya និងស្វាមី
Apinya និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]