អាមេរិក៖ ក្រោយពីលោក សុវណ្ណ គីរី ដែលជាគ្រប់គ្នាស្គាល់ថាជាពិធីករ ដែលតែងធ្វើឲ្យប្រិយមិត្ត បានសើចសប្បាយជាមួយនឹងថ្វីមាត់របស់ខ្លួន បានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាយូរ ធ្វើឲ្យប្រិយមិត្តមានការនឹករលឹកទៅកាន់លោក ជាខ្លាំង។

ជាមួយគ្នានេះដែរ លោក សុវណ្ណ គីរី ដែលជាតារាសម្ដែងនោះ បានឲ្យដឹងថា ខ្លួនទៅខណៈពេលខ្លួន ទៅរស់នៅក្នុងប្រទេស អាមេរិក នោះ គឺលោកត្រូវបន្តការសិក្សារយៈពេល៤ឆ្នាំ និងបញ្ចប់ត្រឡប់មកស្រុកខ្មែរវិញ។

ខណៈពេលដែលលោក សុវណ្ណ គីរី កំពុងតែរស់នៅក្រៅប្រទេសនោះ ខ្លួន ក៏បានចេញបទចម្រៀងថ្មីលើកដំបូង ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន មានការពេញចិត្តខ្លាំង។

តែអ្វីដែលធ្វើឲ្យមានចាប់អារម្មណ៍ ជាងនេះទៅទៀតនោះគឺ លោក សុវណ្ណ គីរី តែងតែបង្ហាញពីសកម្មភាពផ្សេងរបស់ខ្លួន នៅគណនីហ្វេសប៊ុកផ្លូវការ ជាមួយនឹងជីវិត យ៉ាងសម្បូរបែបស្របពេលដែល លោក កំពុងតែបន្តការសិក្សា។

គួរឲ្យដឹងផងដែរថា ខណៈពេលដែលតារាសម្ដែងប្រុស និងជាពិធីករកំប្លុកកំប្លែង សុវណ្ណ គីរី កំពុងតែរស់នៅលើទឹកដីប្រទេស សហរដ្ឋអាមេរិក នោះលោក គីរី មានការផ្លាស់ប្ដូររូបរាង ក៏ដូចជាជីវភាពរបស់ខ្លួន ទាំងស្រុង៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖  

សុវណ្ណ គីរី ក្នុងប្រទេសអាមេរិក
សុវណ្ណ គីរី ក្នុងប្រទេសអាមេរិក
សុវណ្ណ គីរី ក្នុងប្រទេសអាមេរិក
សុវណ្ណ គីរី ក្នុងប្រទេសអាមេរិក
សុវណ្ណ គីរី ក្នុងប្រទេសអាមេរិក
សុវណ្ណ គីរី ក្នុងប្រទេសអាមេរិក
សុវណ្ណ គីរី ក្នុងប្រទេសអាមេរិក
សុវណ្ណ គីរី ក្នុងប្រទេសអាមេរិក
សុវណ្ណ គីរី ក្នុងប្រទេសអាមេរិក
សុវណ្ណ គីរី ក្នុងប្រទេសអាមេរិក
សុវណ្ណ គីរី ក្នុងប្រទេសអាមេរិក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]