ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នេះ ស្ថាបនា ដែលជាធានាគារឈានមុខ គេមួយនៅក្នុងប្រទេសកម្ពុជា បានដាក់ឲ្យដំណើរការជាផ្លូវការនូវកិច្ចសហប្រតិបត្តិការ សេវាកម្មហិរញ្ញវត្ថុ ជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីផ្តល់ជូនអតិថិជននូវការផ្ទេរប្រាក់ កាន់តែងាយស្រួលរហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់រវាងគណនីនៅធនាគារស្ថាបនា និង Wallet របស់ទ្រូម៉ាន់នី តាមរយៈកម្មវិធី Sathapana Mobile និង TrueMoney app ក៏ដូចជាការបង់ឥណទានបានកាន់តែងាយស្រួលរបស់អតិថិជនធនាគារស្ថាបនាតាមភ្នាក់ងារទាំងអស់របស់ ទ្រូម៉ាន់នី នៅទូទាំងប្រទេស។

កិច្ចសហប្រតិបត្តិការជាដៃគូរវាងធនាគារ ស្ថាបនា និងទ្រូម៉ានីនី នាពេលនេះ គឺជាការ ឆ្លុះបញ្ចំាងនូវការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុនទាំងពីរ ដើម្បីផ្តល់ជូនមធ្យោបាយផ្ទេរ ប្រាក់កាន់តែងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព ដល់គ្រប់អតិថិជន ដែលនិយមប្រើប្រាស់បច្ចេកវិទ្យាទំនើប និងអតិថិជនដែលមិនទាន់បានប្រើប្រាស់សេវាកម្មធនាគារនៅឡើយ។ លោក លឹម អូន ប្រធាននាយកប្រតិបត្តិធនាគារស្ថាបនាមានប្រសាសន៍ថា៖

«យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលចាប់ពីពេលនេះទៅអតិថិជនទាំង អស់អាចធ្វើការផ្ទេរប្រាក់ពីគណនីនៅធនាគារស្ថាបនាទៅកាន់ Wallet របស់អតិថិជន ទ្រូម៉ាន់នី បានដោយងាយស្រួល និងរលូន។ ជាមួយគ្នានេះដែរ អតិថិជនរបស់ធនាគារស្ថាបនាក៏អាចធ្វើការបង់ប្រាក់កម្ចីរបស់ខ្លួនដោយគ្រាន់តែធ្វើការផ្ទេរប្រាក់ពី Wallet ទ្រូម៉ាន់នីទៅគណនីចរន្ត ឬគណនីសន្សំនៅធនាគារស្ថាបនា ដែលនឹងធ្វើការទូទាត់ប្រាក់កម្ចីនោះដោយស្វ័យប្រវត្តិ»។

លោកមានប្រសាន៍បន្ថែមថា៖

«មិនត្រឹមតែប៉ុណ្ណោះអតិថិជនធនាគារស្ថាបនា ក៏អាចបង់ប្រាក់កម្ចីរបស់ខ្លួនជាសាច់ប្រាក់សុទ្ធនៅតាមភ្នាក់ងារទ្រូម៉ាន់នីនៅទូទាំងប្រទេស»។
លោក លឹម អូន

ដូចនេះជាមួយកម្មវិធី Sathapana Mobile និងសេវាកម្ម iBanking លោកអ្នកអាចធ្វើការផ្ទេរប្រាក់ពីគណនីនៅធនាគារស្ថាបនាទៅ Wallet ទ្រូម៉ាន់នី បានយ៉ាងងាយស្រួលបំផុត។ ជាមួយគ្នានេះអ្នកស្រី អ៊ុក រ៉ាវី អគ្គនាយកស្តីទីរបស់ទ្រូម៉ាន់នីបានលើកឡើងថា៖

«ដើម្បីអបអរសាទរកិច្ចសហប្រតិបត្តិការភាពជាដៃគូនេះ អតិថិជននឹងទទួលបាននូវការផ្តល់ជូន ពិសេសសម្រាប់ថ្លៃសេវាកម្មផ្ទេរប្រាក់ពី Sathapana Mobile ទៅ TrueMoney App និងពី TrueMoney App ទៅ Sathapana Mobile ដោយមិនគិត កម្រៃចាប់ពីថ្ងៃទី ១៥ ខែកក្កដា រហូតដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩។ ដូចនេះ យើងខ្ញុំសូមប្រកាស់ជាផ្លូវការនូវការផ្តល់ជូនជាពិសេសនេះ ចាប់ពីពេលនេះតទៅហើយយើងខ្ញុំសង្ឃឹមថា នេះជាការផ្តល់ជូនដ៏ទាក់ទាញសម្រាប់អតិថិជនទាំងអស់»។
អ្នកស្រី អ៊ុក រ៉ាវី

ធនាគារ ស្ថាបនា នៅតែខិតខំអភិវឌ្ឍ និងបន្តផ្តល់ជូនជម្រើសឌីជីថលប្រកបដោយ ប្រសិទ្ធភាពសម្រាប់អតិថិជន ដើម្បីផ្ទេរប្រាក់ទាំងសម្រាប់តម្រូវការផ្ទាល់ខ្លួន ឬតម្រូវ ការអាជីវកម្មគ្រប់ទីកន្លែងទូទាំងប្រទេស។ ជាមួយទូរស័ព្ទដៃ ធនាគារស្ថាបនាបាននាំមកនូវសេវាកម្មហិរញ្ញវត្ថុដ៏ទំនើបរបស់ខ្លួន តាមរយៈ Sathapana Mobile ដល់អតិថិជនហើយឥឡូវនេះ នឹងមានផ្តល់ជូនតាមរយៈ TrueMoney app បន្ថែមទៀត៕

ចុចដោនឡូត TrueMoney App ឥឡូវនេះ៖ http://onelink.to/truemoneyapp_sk

ពិធីចុះហត្ថលេខារវាងធនាគារស្ថាបនា និងទ្រូម៉ាន់នី
ពិធីចុះហត្ថលេខារវាងធនាគារស្ថាបនា និងទ្រូម៉ាន់នី
ពិធីចុះហត្ថលេខារវាងធនាគារស្ថាបនា និងទ្រូម៉ាន់នី
ពិធីចុះហត្ថលេខារវាងធនាគារស្ថាបនា និងទ្រូម៉ាន់នី
ពិធីចុះហត្ថលេខារវាងធនាគារស្ថាបនា និងទ្រូម៉ាន់នី
ពិធីចុះហត្ថលេខារវាងធនាគារស្ថាបនា និងទ្រូម៉ាន់នី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]