កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តជាអ្នកគាំទ្រតារា Kpop ជ្រាបហើយថា ចាប់តាំងពីខែមករាមក ក្រុមនារី BLACKPINK បានគ្រងតំណែងជាក្រុមតារាស្រីជាប់ចំណាត់ថ្នាក់លេខ១ប្រចាំខែ អស់រយៈពេលជាងច្រើនខែផ្ទួនគ្នាមកហើយ។

យ៉ាងណាមិញ ស្រាប់តែក្នុងខែកក្កដានេះ បន្ទាប់ពីក្រុមចម្រៀងនារី Red Velvet មកពីផលិតកម្ម SM Entertainment បានចេញបទចម្រៀងថ្មីមានចំណងជើងថា “Zimzalabim” ភ្លាម ពួកគេបានឆក់យកតំណែងលំដាប់កំពូលប្រចាំខែកក្កដា ពីក្រុមនារី BLACKPINK ភ្លែតតែម្តង។

ក្នុងនោះដែរ សម្រាប់ខែនេះក្រុម Red Velvet បានកើនពិន្ទុប្រចាំខែរបស់ខ្លួនរហូតដល់ ៣៨.៩៧ ភាគរយ បើធៀបជាមួយនឹងពិន្ទុកាលខែមិថុនា ហើយសម្រាប់ខែនេះ ពិន្ទុសរុបរបស់ក្រុម Red Velvet បានទទួលរហូតដល់ ៨,៤០០,៣១៦ លាន។ ឯចំណែកក្រុម BLACKPINK ពិន្ទុសម្រាប់ខែនេះ បានទទួលសរុបប្រកៀកនឹងក្រុម Red Velvet ដែរ ដែលមានចំនួន ៨,២៩៦,០៥៥ ហើយចំណែកលេខ ៣ បានទៅលើក្រុម TWICE ដែលមានពិន្ទុសរុបចំនួន ៧,២០៥,១៣៦ លាន។

ទោះជាយ៉ាងណាក្តី សម្រាប់ដំណែងប្រចាំខែកក្កដានេះ ពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះថាដំណែងកំពូលដែលក្រុម BLACKPINK គ្រងអស់រយៈពេលជាងកន្លះឆ្នាំ ត្រូវដណ្តើមដោយក្រុម Red Velvet បាត់ទៅហើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Red Velvet
BLACKPINK
TWICE
លទ្ធផលប្រចាំខែកក្កដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]