បរទេស៖ កំពូលខ្សែប្រយុទ្ធលំដាប់ពិភពលោកកីឡាករ Neymar បានទម្លាយថាពេលដែល Barcelona ប្រកួតឈ្នះ Paris Saint-Germain ក្នុងលទ្ធផល ៦-១ ក្នុងពានរង្វាន់ Champions League គឺជាអនុស្សាវរីយ៍ដ៏ល្អសម្រាប់ខ្លួន។

កីឡាករ Neymar និង Messi នាពេលនោះ

ការប្រកួតរវាង Barcelona និង Paris Saint Germain កាលពីឆ្នាំ ២០១៧ គឺជាការប្រកួតមួយដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្រ្ត Champions Leauge។ PSG បាននាំមុខ ៤-0 ក្នុងជើងទីមួយ ប៉ុន្តែត្រូវបាន Barcelona វាយបកយកឈ្នះវិញក្នុងជើងទីពីរដោយលទ្ធផល ៦-១។ 

កីឡាករ Neymar និងមិត្តរួមក្រុម នាពេលនោះ

នៅពេលសួរអំពីការប្រកួតដែលល្អ និងមិនអាចបំភ្លេចបានសម្រាប់ខ្លួន Neymar បានឆ្លើយថាគឺជាការប្រកួតរវាង PSG និង Barcelona ក្នុងឆ្នាំ២០១៧។

“ការចងចាំដ៏ល្អ? គឺនៅពេលដែលយើងឈ្នះ PSG ជាមួយ Barcelona។ ខ្ញុំជឿថា វាគឺជាអារម្មណ៍ដ៏ល្អមួយសម្រាប់យើងទាំងអស់គ្នា។ ខ្ញុំមិនដែលគិតថាពួកយើងអាចរកបាន ៦គ្រាប់នោះទេ វាពិតជាមិនគួរឲ្យជឿ” សម្ដីរបស់ Neymar។ 

កីឡាករ Neymar

សូមបញ្ជាក់ផងដែរថា ក្រោយផ្លាស់ទៅលេងនៅបារាំងជាមួយ PSG ក្នុងតម្លៃខ្លួន ២២២លានអឺរ៉ូរយៈពេលពីរឆ្នាំ ពេលនេះ Neymar កំពុងតែមានដំណឹងថាអាចនឹងត្រឡប់មកលេងនៅទឹកដីអេស្ប៉ាញជាមួយ Barcelona វិញ៕

ប្រភព៖ Daily Mail 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]