ភ្នំពេញ៖ បើទោះជាពេលនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា រៀបការរួចទៅហើយក៏ពិតមែន ក៏ប៉ុន្តែអ្នកគាំទ្រសង្កេតឃើញថា ប្រជាប្រិយភាពរបស់តារាស្រីរូបនេះ នៅតែឈរលំដាប់ជួរមុខ និងមិនស្រុតចុះនោះទេ។

ដោយឡែក មួយរយៈចុងក្រោយនេះ អ្នកគាំទ្រសង្កេតឃើញថា ចាប់តាំងពីរៀបការរួច អ្នកនាង ឱក សុគន្ធកញ្ញា ផ្តើមផ្លាស់ប្តូរស្ទាយ៏យ៉ាងប្លែក ដូចជាស្ទាយ៏សក់ ហើយជាពិសេសនោះ គឺស្ទាយនៃស្លៀកពាក់របស់ខ្លួនតែម្តង ដោយរូបនាងមានការរៀបចំខ្លួនស្លៀកសម្លៀកបំពាក់ដូចនឹងឈុតខោអាវគេង ជាមួយស្បែកជើងធម្មតា សម្រាប់ចូលរួមកម្មវិធីផ្សេង ក៏ប៉ុន្តែមិនមែនកម្មវិធីការប្រគំតន្ត្រីនោះទេ។

យ៉ាងណាមិញ នេះគឺជាលើកទី២ហើយ ដែលអ្នកគាំទ្រឃើញតារាស្រីរូបនេះ ស្លៀកសម្លៀកបំពាក់ស្រដៀងទៅនឹងឈុតខោអាវគេង សម្រាប់ចូលរួមកម្មវិធី។ ម៉្យាងវិញទៀត សម្រាប់សម្លៀកបំពាក់ស្ទាយ៏ថ្មីមួយបែបនេះដែរ អ្នកនាង ឱក សុគន្ធកញ្ញា ក៏ត្រូវបានមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរថាស្ទាយ៏ថ្មីរបស់នាងមួយបែបនេះ ពិតជាស្អាតប្លែក ដែលមើលទៅពិតជាទាក់ទាញមួយកម្រិតទៀត ហើយក៏មិនទាន់ឃើញមានតារាស្រីរូបណាក្នុងប្រទេសកម្ពុជា តែងខ្លួនបែបនេះ ចូលរួមកម្មវិធីនៅឡើយនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ឱក សុគន្ធកញ្ញា
ស្ទាយ៌ថ្មីរបស់ ឱក សុគន្ធកញ្ញា
ស្ទាយ៌ថ្មីរបស់ ឱក សុគន្ធកញ្ញា
ស្ទាយ៌ថ្មីរបស់ ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា