ថៃ៖ បច្ចុប្បន្ននេះម៉ូតសក់ខ្លី កំពុងតែបានទទួលនូវការពេញនិយមយ៉ាងខ្លាំងពីសំណាក់យុវវ័យសម័យថ្មី ជាពិសេសគឺអ្នកដែលស្រលាញ់នូវការលេងស្ទីលបែបឃ្យូតៗ តែងតែនាំគ្នាទៅកាត់សក់ខ្លី ព្រោះមើលទៅគួរឱ្យស្រលាញ់ ហើយមិនសាំទៀត។ 

ជាក់ស្តែង នៅថ្ងៃនេះតារាសម្តែងស្រីរូបស្រស់កញ្ញា Mai Davika ក៏បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែស្ទាយ៍នៃការតុបតែងខ្លួនកាត់សក់ខ្លីរបស់នាងទៅចូលរួមនៅក្នុងកម្មវិធី «L'Oréal Paris»

ការលេងស្ទីលម៉ូតសក់ខ្លីមួយម៉ូតនេះ គឺពិតជាធ្វើឱ្យនាងមើលទៅស្រស់ស្អាត និងគួរឱ្យស្រលាញ់ខ្លាំងជាងមុនទៅទៀត ឃើញហើយលង់ស្នេហ៍ដកចិត្តមិនរួច។ ជាពិសេស គឺធ្វើឱ្យហ្វេនស្រីៗឃើញភ្លាម ចង់ទៅកាត់សក់ខ្លីដូចនាងដែរ។ 

គួរឱ្យដឹងផងដែរថា បច្ចុប្បន្នតារាសម្តែងកញ្ញា Mai Davika កំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនជាច្រើន ហើយក្រៅពីភាពល្បីល្បាញនៅក្នុងប្រទេសហើយនោះ តារាស្រីរូបនេះក៏មានកេរ្តិ៍ឈ្មោះបោះសំឡេងទៅដល់ក្រៅប្រទេសផងដែរ។ ជាញឹកញាប់នាងតែងត្រូវបានគេផ្តល់កិត្តិយសឱ្យទៅបង្ហាញម៉ូត ក៏ដូចជាទៅចូលរួមនៅក្នុងកម្មវិធីល្បីៗនានាឱ្យប្រ៊េនសម្លៀកបំពាក់ និងគ្រឿងសម្អាងធំៗជាដើម៕

រូបភាពពី៖ Mai Davika Hoorne Cambodia FC

តោះចង់ដឹងថា ម៉ូតសក់ខ្លីរបស់ Mai Davika លើកនេះស្រស់ស្អាតយ៉ាងណានោះ មកទស្សនារូបភាពរបស់នាងដូចខាងក្រោមនេះ៖ 

ម៉ូតសក់ខ្លីរបស់ Mai Davika
ម៉ូតសក់ខ្លីរបស់ Mai Davika
ម៉ូតសក់ខ្លីរបស់ Mai Davika
ម៉ូតសក់ខ្លីរបស់ Mai Davika
ម៉ូតសក់ខ្លីរបស់ Mai Davika
ម៉ូតសក់ខ្លីរបស់ Mai Davika
ម៉ូតសក់ខ្លីរបស់ Mai Davika
ម៉ូតសក់ខ្លីរបស់ Mai Davika
ម៉ូតសក់ខ្លីរបស់ Mai Davika
ម៉ូតសក់ខ្លីរបស់ Mai Davika
ម៉ូតសក់ខ្លីរបស់ Mai Davika

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]